ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Manchester City ទិញយក Jack Grealish បំបែកកំណត់ត្រាលីគអង់គ្លេស

អង់គ្លេស៖ Manchester City បានប្រកាសពីការចុះហត្ថលេខានាំយកខ្សែបំរើអង់គ្លេស Jack Grealish ពីក្លិបបាល់់ទាត់ Aston Villa ក្នុងតម្លៃ ១០០ លានផោន ខណៈការប្រកាសផ្លូវការបានធ្វើឡើងកាលពីយប់មិញនេះ។

ការមកដល់ទឹកដី ETIHAD Stadium ក្នុងកិច្ចសន្យារយៈពេល ៦រដូវកាល កីឡាករសញ្ជាតិអង់គ្លេសវ័យ ២៩ឆ្នាំរូបនេះ ទទួលបានអាវលេខ ១០ ដែលជាលេខអាវរបស់ Sergio Aguero ដែលបានចែកផ្លូវ និងទៅចូលរួមជាមួយ FC Barcelona ក្រោយចប់រដូវកាល ២០២០/២១ កន្លងទៅ។

គួរឱ្យដឹងថា រឿងពិសេសបំផុតពីការផ្ទេរមកកាន់ទឹកដី Manchester City ពី Aston Villa ក្នុងតំលៃ ១០០លានផោននេះ បាននាំឱ្យ Grealish ក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តក្របខណ្ឌ English Premier League និងបំបែកកំណត់ត្រារបស់ Paul Pogba ដែលផ្ទេរមកកាន់ Manchester United ពីក្លិបសេះបង្កង់ Juventus ក្នុងតម្លៃ ៨៩លានផោនកាលពីឆ្នាំ ២០១៦។

Jack Grealish នឹងត្រូវបង្ហាញខ្លួនជាមួយ Manchester City នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះផ្ទាល់ ក្នុងការប្រកួតទល់នឹង Leicester City នៃពានរង្វាន់ FA Community Shield នាកីឡដ្ឋានជាតិ Wembley របស់អង់គ្លេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក