ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជននឹងបេ្តជ្ញាបន្តបម្រើប្រទេសជាតិ និងប្រជាជនឱ្យកាន់តែល្អប្រសើរ

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ស្ថិតនៅក្នុងចំណោមប្រជាពលរដ្ឋជាង៨លាន២នាក់ដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានអរគុណដល់ប្រជាពលរដ្ឋជាច្រើនកុះករដែលចូលរួមទៅបោះឆ្នោត និងគាំទ្រដល់គណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី។ លោកបានអះអាងថា ប្រការនេះហើយបានបង្ហាញនូវឆន្ទៈរបស់ខ្លួនយ៉ាងពិតប្រាកដ។

លោកបានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោកដូច្នេះថា៖«អរគុណចំពោះលោកតាលោកយាយ លោកអ៊ំពូមីងបងប្អូនទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតជូនគណបក្សដែលខ្លួនស្រឡាញ់ និងជាពិសេសចំពោះការស្រឡាញ់និងការទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជា»។

លោក ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជនកម្ពុជានឹងប្តេជ្ញាបន្តចូលរួមបម្រើប្រទេសជាតិ និងប្រជាជនឱ្យបានល្អប្រសើរទៅថ្ងៃអនាគត។

លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជននាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត ទទួលបានការចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋដែលភាគច្រើនគាំទ្រលោកជានាយករដ្ឋមន្ត្រី ខណៈសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងបទសម្ភាសជាមួយទូរទស្សន៍ចិនថា សម្តេចគាំទ្រឱ្យលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅថ្ងៃអនាគតពីព្រោះសម្តេចជឿជាក់ថា លោក ហ៊ុន ម៉ាណែតមានសមត្ថភាពខ្ពស់ដែលអាចបន្តដឹកនាំប្រទេសកម្ពុជាឱ្យមានការរីកចម្រើនបន្ថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក