ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកអង្កេតការណ៍បោះឆ្នោតអន្តរជាតិថាកម្ពុជាមិនមែនជាប្រទេសឯកបក្សនោះទេ

ភ្នំពេញ៖ តំណាងអ្នកសង្កេតការអន្តរជាតិបានវាយតម្លៃពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជាបន្ទាប់ពីបោះឆ្នោតរួចបានប្រព្រឹត្តិទៅយ៉ាងរលូន ដោយមានតម្លាភាព បើកចំហរ។ ពួកគេអះអាងថាកម្ពុជាមិនមែនជាប្រទេសឯកបក្សនោះទេ។

តំណាងក្រុមអ្នកអង្កេតការអន្តរជាតិដែលបានធ្វើសន្នីសិទសារតព័ត៌មាននៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារ Hyatt ក្នុងរាជធានីភ្នំពេញលោក Andrey Maximov បានលើកឡើងថា ឆ្លងតាមលទ្ធផលឆ្នោតបណ្ដោះអាសន្នបង្ហាញពីលទ្ធភាពនៃគណបក្សចំនួន ២មានអាសនៈនៅក្នុងសភាដែលជាសញ្ញានៃភាពចម្រុះក្នុងសភាជាតិកម្ពុជា ហើយមិនអាចវាយតម្លៃថាកម្ពុជាជាប្រទេសឯកបក្សបាននោះទេ។

លោកបន្ថែមថា គណបក្សតែ២មានក្នុងសភានេះមិនមែនមានតែក្នុងសភារបស់កម្ពុជានោះទេ សូម្បីតែសភាអាមេរិកក៏មានដូចគ្នា។

លោកថា៖ «នេះវាជាសញ្ញានៃប្រជាធិបតេយ្យហើយ នៅសហរដ្ឋអាមេរិកក៏ដោយក៏មានតែបក្ស២ដែរដែលមានវត្តមាននៅក្នុងការប្រកួតប្រជែងជាច្រើនសតវត្សមកហើយ»

ចំពោះការលើកឡើងថាគណបក្សប្រជាជនទទួលបានអសនៈច្រើនលើសលប់វិញលោក Andrey Maximov លើកឡើងថាច្រើនឬតិចគឺអាស្រ័យលើការគាំទ្រពីពលរដ្ឋ។

លោកបន្ថែមថា៖ «យើងមើលទៅជប៉ុនកូរ៉េខាងត្បូង អ៊ីតាលី អេស្ប៉ាញ គឺមានលក្ខណៈស្រដៀងគ្នាក្នុងការរៀបចំនៅក្នុងសភាបន្ទាប់ពីសង្គ្រាមលោកលើកទី២ ហើយឃើញថាជាច្រើនសត្សវត្សហើយយើងមិនឃើញថាមានការតិទៀនណាមួយដែលបានកើតឡើងចំពោះបណ្ដាប្រទេសទាំងនោះនោះទេ»

កម្ពុជាបានបញ្ចាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញ ខណៈលទ្ធផលបណ្ដោះអាសន្នបង្ហាញថាគណបក្សប្រជាជនអាចទទួលបាន ១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិចអាចទទួលបាន ៥អាសនៈ។

គួរឱ្យដឹងផងដែរថាផ្អែកតាមប្រតិទិននៃការបោះឆ្នោត លទ្ធផលផ្លូវការនៃការបោះឆ្នោតនឹងត្រូវប្រកាសផ្សាយនៅចន្លោះថ្ងៃទី៩ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ (តាមករណីគ្មាន ឬមានពាក្យបណ្ដឹង និងករណីគ្មានការបោះសាជាថ្មី)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក