ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ត្រាស់បង្គាប់តែងតាំងមុខតំណែង និងផ្តល់ឋានៈ លោក ស៊ឹម សុធន ជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានឋានៈស្មើ រដ្ឋលេខាធិការ។
គួរឱ្យដឹងដែរថា លោក ស៊ឹម សុធន ជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជានាយក នៃមូលនិធិជនពិការ ហើយនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ លោកក៏បានទទួលការតែងតាំងជា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕