ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ស សុខា៖ ពលរដ្ឋយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃការបោះឆ្នោត និងបានអនុវត្តសិទ្ធិមួយនេះតាមឆន្ទៈត្រឹមត្រូវ

ព្រៃវែង៖ បេក្ខជនតំណាងរាស្ត្រមណ្ឌលព្រៃវែង លោក ស សុខា បានលើកឡើងថានេះ ប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃការបោះឆ្នោត និងបានអនុវត្តសិទ្ធិមួយនេះតាមឆន្ទៈត្រឹមត្រូវ។

តាមរយៈសារលើបណ្តាញសង្គមរបស់ លោក ស សុខា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា៖ «ប្រជាពលរដ្ឋមិនជឿតាមការញុះញង់របស់អ្នកនយោបាយមួយអន្លើ ដែលអន្ទងខុសច្បាប់ឱ្យគូសបំផ្លាញសន្លឹកឆ្នោតចោល ក្នុងចេតនាទុច្ចរិតបំផ្លាញការបោះឆ្នោតនៅកម្ពុជា»

លោកបានលើកឡើងដូចនេះបន្ទាប់ពីលោកបានសង្កេតឃើញ ប្រជាពលរដ្ឋទូទាំងប្រទេស ដែលជឿជាក់លើកម្ពុជា លើរាជរដ្ឋាភិបាល និងលើគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទៅបោះឆ្នោតជាង ៨លាននាក់ ស្មើនឹងជាង ៨៤% និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលឈ្នះភ្លូកទឹកភ្លូកដី។

លោក ស សុខា គូសបញ្ជាក់ថា លទ្ធផលនេះបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរកាន់តែមានភាពចាស់ទំខាងនយោបាយ ពោលគឺ បានគោរពយ៉ាងគត់មុតនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលចែងដោយរដ្ឋធម្មនុញ្ញ យល់កាន់តែច្បាស់អំពីសារៈសំខាន់នៃការបោះឆ្នោត និងបានអនុវត្តសិទ្ធិតាមឆន្ទៈត្រឹមត្រូវ មិនជឿតាមក្រុមអ្នកញុះញង់ឱ្យគូសបំផ្លាញសន្លឹកឆ្នោតចោលដែលចេតនាទុច្ចរិតបំផ្លាញការបោះឆ្នោតនៅកម្ពុជា។

បេក្ខជនតំណាងរាស្ត្រមណ្ឌលព្រៃវែងបញ្ចាក់ថា លទ្ធផលនេះ ក៏បង្ហាញអំពីស្មារតីសាមគ្គីរួបរួមរបស់ប្រជាពលរដ្ឋក្រោមឆ័ត្រគណបក្សប្រជាជនកម្ពុជាផងដែរ ហើយក៏អំពាវនាវឱ្យសាមគ្គីទាំងរដ្ឋនិងរាស្ត្រ ទាំងបក្សនិងម្ចាស់ឆ្នោត ដើម្បីនាំកម្ពុជាលើផ្លូវសន្តិភាព ឆ្ពោះទៅកំណែទម្រង់ជាបន្តបន្ទាប់ដើរឱ្យទាន់ពិភពលោកនាយុគ្គសម័យសង្គមឌីជីថល បម្រើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធារសំបូរសប្បាយរុងរឿងព្រមៗគ្នា។

លោក ស សុខា ក្នុងនាមបេក្ខជនតំណាងរាស្ត្រមណ្ឌលព្រៃវែង បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ដែលបានចូលរួមបោះឆ្នោតជាង ៦២ម៉ឺននាក់ ស្មើនឹងជាង ៨៤% ។ ជាពិសេស បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក