ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកសង្កេតការណ៍អន្តរជាតិកោតសរសើរពីដំណើរការបោះឆ្នោតនៅកម្ពុជា

ភ្នំពេញ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតសម្រាប់ប្រទេសម៉ាល់ឌីវ គណៈកម្មាធិការសហប្រតិបត្តិការយុវជនអាស៊ាន (CAYC) និងក្រុមប្រឹក្សាយុវជនអាស៊ី (AYC) បានចេញសេចក្តីថ្លែងការណ៍ស្តីពីបទពិសោធន៍របស់ពួកគេក្នុងនាមជាអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជាតិរបស់កម្ពុជា។

គណៈកម្មាធិការទាំង៣ សម្តែងការពេញចិត្តនឹងអ្វីដែលពួកគេបានសង្កេតឃើញ និងអបអរសាទរដល់ប្រទេសកម្ពុជាក្នុងការដើរទៅរកលទ្ធិប្រជាធិបតេយ្យ។

គណៈកម្មាធិការសហប្រតិបត្តិការយុវជនអាស៊ាន (CAYC) និងក្រុមប្រឹក្សាយុវជនអាស៊ី (AYC) បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានពន្យល់ពួកគេអំពីច្បាប់ និងបទប្បញ្ញត្តិរបស់កម្ពុជា មុនពេលសង្កេតការណ៍។ ពួកគេបានកត់សម្គាល់ថា ប្រជាពលរដ្ឋមានសណ្តាប់ធ្នាប់ និងមានស្មារតីល្អនៅពេលចូលរួមបោះឆ្នោត ហើយបាននិយាយថា ដំណើរការបានប្រព្រឹត្តទៅដោយរលូន។

គណៈកម្មាធិការសហប្រតិបត្តិការយុវជនអាស៊ាន (CAYC) និងក្រុមប្រឹក្សាយុវជនអាស៊ី (AYC) ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការរាប់សន្លឹកឆ្នោត ដែលត្រូវបានធ្វើឡើងដោយដៃនៅឯការិយាល័យបោះឆ្នោតជាង ២៣ ០០០ នៅថ្ងៃនេះ។ អង្គការទាំងបីបានបញ្ចប់ដោយការអបអរសាទរកម្ពុជាចំពោះការបោះឆ្នោត “ប្រកបដោយតម្លាភាព សន្តិភាព សេរី និងយុត្តិធម៌”

ជាមួយគ្នានេះ គណៈកម្មការរៀបចំការបោះឆ្នោតម៉ាល់ឌីវក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយមិនមានការរិះគន់ចំពោះដំណើរការបោះឆ្នោតនោះទេ ដោយបានរៀបរាប់លម្អិតអំពីដំណើរការសង្កេតការណ៍របស់ពួកគេ ដែលបានចាប់ផ្តើមដោយការធ្វើជាសាក្សីក្នុងយុទ្ធនាការនយោបាយមុនការបោះឆ្នោត។ គណៈប្រតិភូសង្កេតការណ៍បានពិនិត្យប្រអប់សន្លឹកឆ្នោតមុនពេលបោះឆ្នោត ហើយបាននិយាយថា ប្រជាជនកម្ពុជាបោះឆ្នោតដោយសម្ងាត់ និងតម្លាភាព។ ដូចគណៈកម្មាធិការ AYC និង CAYC ដែរ ម៉ាល់ឌីវមានការចាប់អារម្មណ៍ចំពោះអ្នកទៅបោះឆ្នោត ដែល គ.ជ.ប រាយការណ៍ក្រៅផ្លូវការមានលើសពី ៨៤%។

អង្គការទាំងបីបានលើកឡើងពីសារៈសំខាន់នៃយុវជនកម្ពុជាដែល "បង្ហាញភាពសាទរ និងរីករាយក្នុងការចូលរួមក្នុងដំណើរការបោះឆ្នោត ដោយបានជូនពរដល់ការអភិវឌ្ឍន៍ និងវិបុលភាពរបស់ប្រទេសកម្ពុជា នៅពេលដែលប្រទេសនេះឆ្ពោះទៅមុខក្នុង “ស្ថិរភាព និងលទ្ធិប្រជាធិបតេយ្យ”

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក