ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លទ្ធផលក្រៅផ្លូវការ៖ ខេត្តព្រះសីហនុ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើស ដោយគ្រប់គ្រង ៣/៣អាសនៈ

ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុបានឲ្យដឹងថា នៅខេត្តព្រះសីហនុ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប ដោយអាចនឹងគ្រប់គ្រងបានទាំង ៣/៣អាសនៈតែម្តង។

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រជាពលរដ្ឋប្រមាណជាង៨៤ភាគរយបានទៅបោះឆ្នោត ក្នុងចំណោម ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ខណៈមណ្ឌលការិយាល័យបោះឆ្នោតទូទាំងខេត្តមានចំនួន ៣២៦ ការិយាល័យ និងមានប្រជាពលរដ្ឋមានបញ្ជីឈ្មោះបោះឆ្នោតសរុបចំនួន ១ ៤៩៨ ០៧នាក់។

ដោយឡែកបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយនៃការបោះឆ្នោតនៅគ្រប់មណ្ឌលទូទាំងក្រុងស្រុកនៃខេត្តព្រះសីហនុបានប្រព្រឹត្តទៅដោយរលូនមិនមានបាតុភាពតវ៉ាអំពើហិង្សានៅក្នុងមណ្ឌលបោះឆ្នោតនោះឡើយ។ បើទោះជាបញ្ហាអាកាសធាតុមានភ្លៀងធ្លាក់ស្ទើរគ្រប់កន្លែងតែនៅតែមានប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក