ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បញ្ហាធំបំផុតពីក្រោយការចែកផ្លូវគ្នារវាង Messi និង Barcelona

អេស្ប៉ាញ៖ កាលពីយប់មិញនេះ ក្លិបបាល់ទាត់អេស្ប៉ាញ FC Barcelona បានប្រកាសពីដំណឹងមិនរីករាយមួយ ក្រោយការចរចាកិច្ចសន្យាថ្មីដើម្បីរក្សា Messi ទុកនៅក្របខណ្ឌ La Liga បន្តទៀតត្រូវបរាជ័យ ដែលមានន័យថា Messi នឹងមិនរួមរស់ជាមួយ Barcelona បន្តទៀតឡើយសម្រាប់រដូវកាល ២០២១/២០២២ ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលខែសីហានេះ។

កន្លងមក ប្រធានក្លិបថ្មី លោក Joan Laporta បានបញ្ជាក់ច្បាស់លាស់បំផុតអំពីគោលដៅរបស់លោកក្នុងការមកកាន់តំណែង គឺការរក្សាទុក Messi ជាមួយក្លិបបន្តទៀត។ យ៉ាងណាមិញ កិច្ចចរចារវាងភាគីទាំងពីរត្រូវជាប់គាំង អាស្រ័យដោយច្បាប់ហិរញ្ញវត្ថុដ៏តឹងរ៉ឹងរបស់ក្របខណ្ឌអេស្ប៉ាញ La Liga ផ្ទាល់តែម្តង។ LaLiga គឺជាក្របខណ្ឌបាល់ទាត់មួយដែលមានការគ្រប់គ្រងម៉ត់ចត់ទៅលើខ្ទង់ចំណាយហិរញ្ញវត្ថុរបស់ក្លឹបនីមួយៗ ដោយមានច្បាប់គ្រប់គ្រងហិរញ្ញវត្ថុបន្ថែមពីលើច្បាប់ Financial Fair Play របស់ UEFA ទៀតផង។ 

កន្លងមក Lionel Messi ក៏ធ្លាប់បានយល់ព្រមលើកិច្ចព្រមព្រៀងកិច្ចសន្យាថ្មីជាមួយ Barcelona ផងដែរ ថែមទាំងយល់ព្រមកាត់ប្រាក់ខែពាក់កណ្តាល។ យ៉ាងណាក៏ដោយ យោងលើស្ថានភាពហិរញ្ញវត្ថុជាក់ស្តែង ជាពិសេសវិបត្តិអំឡុងកូវីដ-១៩ La Liga តម្រូវឱ្យ Barcelona កាត់បន្ថយប្រាក់ចំណាយលើប្រាក់ខែសរុបជាមុនសិន មុននឹងអាចចុះហត្ថលេខាជាមួយកីឡាកររូបណាមួយបានបន្ថែមទៀត។

បច្ចុប្បន្ននេះ Messi ក៏កំពុងស្ថិតក្នុងពាក្យចចាមរ៉ាមពីការផ្ទេរទៅកាន់ Paris Saint Germain និង Manchester City ផងដែរ ស្របពេលការផ្លាស់ទៅកាន់ទឹកដីអាមេរិក Major League Soccer ក៏ស្ថិតក្នុងការពិចារណារបស់កីឡាករវ័យ ៣៤ឆ្នាំនេះដូចគ្នា។ យ៉ាងណាក៏ដោយ គេនៅរង់ចាំដំណឹងផ្លូវការបន្ថែមទៀត ត្បិត Messi មិនទាន់ប្រកាសពីការចូលរួមជាមួយក្លិបណាមួយនៅឡើយទេ ទោះបីជា Barcelona បានបញ្ជាក់ពីការចាកចេញក៏ដោយក្តី៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក