
TOP NEWS : រដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃទី២៥ មេសា ២០២១ បង្ហាញអត្តសញ្ញាណអ្នកកើត ជំងឺកូវីដ១៩ ចំនួន៥៤៦នាក់ ដែលទើបរកឃើញថ្មី
(ភ្នំពេញ)៖សេចក្ដីជូនដំណឹង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៤៦នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។