លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

សម្តេចតេជោ ហ៊ុន សែន ចង់មានកិច្ចព្រមព្រៀងលើឯកសារមួយចំនួនជាមួយនាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ

ភ្នំពេញ៖ ក្រោយបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ លោក ប៉ារទីដូ ដឺ នូណូ ណាប៊ីម (Partido de Nuno Nabiam) ដែលមកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា។

ក្នុងជំនួបទ្វេភាគីនេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងអរគុណដល់នាយករដ្ឋមន្ត្រីនៃប្រទេស ហ្គីណេប៊ីសាវ ដែលអញ្ជើញមកបំពេញទសន្សកិច្ចការងារ និងមកសង្កេតការបោះឆ្នោតនៅកម្ពុជា។

សម្តេចតេជោបានមានប្រសាសន៍ថា សម្ដេចនឹងរៀបចំឲ្យមានគណៈប្រតិភូកសិកម្មមួយ ដើម្បីទៅសិក្សាស្វែងយល់នៅប្រទេសហ្គីណេប៊ីសាវ ថាតើកម្ពុជាអាចជួយអ្វីបាន? តាមគំនិតរបស់សម្ដេច គឺសម្តេចចង់រៀបចំតំបន់មួយដែលមានប្រព័ន្ធប្រឡាយទឹក មានថ្នាលដើម្បីបណ្ដុះពូជស្រូវ ដែលផ្ដល់ទិន្នផលខ្ពស់ដល់ដំណាំស្រូវ និងដំណាំកសិកម្មផ្សេងទៀត។

សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា ក្នុងដំណើរទស្សនៈកិច្ចរបស់ប្រធានាធិបតី ហ្គីណេប៊ីសាវ នៅពេលខាងមុខ សម្ដេចចង់ឱ្យមានកិច្ចព្រមព្រៀងលើឯកសារមួយចំនួន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម កិច្ចព្រមព្រៀងការពារវិនិយោគ កិច្ចព្រមព្រៀងលើកលែងទិដ្ឋការ កិច្ចព្រមព្រៀងអនុគ្រោះផ្សេងទៀត ជាពិសេសការពិគ្រោះផ្នែកនយោបាយនៃប្រទេសទាំងពីរ ដើម្បីឈ្វេងយល់ពីវិស័យដែលមានសក្តានុពលដែលប្រទេសទាំងពីរអាចនឹងប្រើប្រាស់ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ។

នៅក្នុងជំនួបពិភាក្សានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហើបពីការរៀបចំឱ្យមានការបន្តវេនក្រោយការបោះឆ្នោត ដែលនាយករដ្ឋមន្ត្រី ហ្គីណេប៊ីសាវ បានសន្យាថានឹង ធ្វើការជាមួយនឹងរដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយលោក ហ៊ុន ម៉ាណែត។

បន្ទាប់ពីការជួបពិភាក្សារួចហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបចំនូវអាហារពេលល្ងាចក្រៅផ្លូវការ ជូនលោកនាយករដ្ឋមន្ត្រី នៃប្រទេស ហ្គីណេប៊ីសាវ និងគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចការងារ និងសង្កេតការបោះឆ្នោតនៅកម្ពុជាន ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក