សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខណ្ឌដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០នាក់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅយោធភូមិភាគទី៣ | ឃាត់ខ្លួនមនុស្សជាង៤០០នាក់ ពាក់ព័ន្ធនឹងបទល្មើសនានាក្នុងសប្តាហ៍កន្លងទៅនេះ | រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់ | ៤ខែដើមឆ្នាំ២០២៤ កម្ពុជាលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានជាង២០លានដុល្លារ |

TOP News៖ គណបក្ស​ប្រជាជនកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន ឈ្នះ​ភ្លូកទឹកភ្លូកដី​ក្នុង​ការ​បោះឆ្នោត ២០២៣

​ភ្នំពេញ​៖ គណបក្ស​ប្រជាជន​កម្ពុជាដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រីបច្ចុប្បន្នសម្តេចតេជោ ហ៊ុន សែន បាននិងកំពុង​កាន់អំណាច​ជាយូរ​មកហើយ ឥឡូវនេះបាន​ឈ្នះ​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ទៀតដែលអាចនឹងត្រូវទទួលបានអាសនៈក្នុងរដ្ឋ​សភា​ចំនួន ១២០កៅអីដែលជាចំនួនគាំទ្រ​ដ៏ភាគច្រើនលើសលប់​។

លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតដែលបានរាយការណ៍ពីអភិបាលរាជធានី-ខេត្តទាំងអស់បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាមានប្រៀបជាងគូប្រជែងរបស់ខ្លួន ដែលអាចធ្វើឱ្យកាន់កាប់អាសនៈចំនួន១២០កៅអីក្នុងរដ្ឋសភា ដែលភាគរយនៃសំឡេងគាំទ្រឈ្នះមកពីគ្រប់រាជធានី ខេត្ត ក្រុង។ ផ្ទុះទៅវិញគណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលជា​គណបក្សរាជានិយម​នៅ​កម្ពុជា អាចនឹងទទួល​បាន ៥អាសនៈ។

ទីបំផុតប្រការនេះបានបង្ហាញពីប្រសិទ្ធភាពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយសារចំនួនអ្នកទៅបោះឆ្នោតច្រើនលើសលប់ នេះបើយោងតាមរបាយការណ៍ផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត  (គ.ជ.ប) បញ្ជាក់ថាប្រជាជនចំនួនប្រមាណ ៨៤.៥៨% បានចេញទៅបោះឆ្នោត ដែលខ្ពស់ជាងការបោះឆ្នោតកាលពីឆ្នាំ២០១៨ និងឆ្នាំ២០២២។ បីទោះយ៉ាងណាក៏ដោយ មានការរាយការណ៍ពីសន្លឹកឆ្នោតដែលខូចអត់បានការនៅតាមតំបន់មួយចំនួន ដូចជារាជធានីភ្នំពេញ និងបណ្តាលខេត្តផ្សេងៗផងដែរ។

នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា នៅឯការបោះឆ្នោត នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានលើកសន្លឹកឆ្នោតរបស់សម្តេចឲ្យគ្រប់គ្នាបានឃើញ មុននឹងដាក់ចូលក្នុងហិបបោះឆ្នោត ហើយបានអញ្ជើញចេញពីការិយាល័យបោះឆ្នោតដោយឈប់ថតរូប Selfie និងចាប់ដៃអ្នកគាំទ្រនៅខាងក្រៅការិយាល័យផងដែរ។

ការបោះឆ្នោតត្រូវបានបិទបញ្ចប់នៅម៉ោង ៣:០០រសៀល ហើយលទ្ធផលបឋមបណ្តោះអាសន្នត្រូវបានរំពឹងទុកក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយដែលផ្សព្វផ្សាយដោយគ.ជ.ប និងទូរទស្សន៍ជាតិកម្ពុជា។ គ.ជ.ប បានបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ៨.២១៣.២៦០នាក់ ស្មើនឹង ៨៤.៥៨%បានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ការរាប់សន្លឹកឆ្នោតបានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃអាទិត្យនៃការបោះឆ្នោតជាសកលនៅកម្ពុជា ដែលធ្វើឱ្យមេដឹកនាំកាន់អំណាចយូរវស្សាសម្តេចតេជោ ហ៊ុន សែន ត្រូវបានរំពឹងថានឹងឈ្នះការបោះឆ្នោត ខណៈដែលសម្តេចតេជោកំពុងសម្លឹងរកពេលវេលាសម្រាប់ការប្រគល់អំណាចទៅឱ្យកូនប្រុសច្បងរបស់សម្តេច។ ស្ថិតក្នុងវ័យជាង ៧០ឆ្នាំ សម្តេចតេជោបានប្រកាសថាសម្តេចនឹងប្រគល់តំណែងនាយករដ្ឋមន្ត្រីក្នុងអំឡុងពេលអាណត្តិ ៥ឆ្នាំខាងមុខនេះទៅឱ្យលោក ហ៊ុន ម៉ាណែត ដែលអាចនឹងត្រូវធ្វើឡើងក្នុងចន្លោះ៣ឬ៤សប្តាហ៍ខាងមុខនេះ។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អាយុ៤៥ឆ្នាំ បច្ចុប្បន្នជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបានសមាជិគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យ West Point នៃបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក ព្រមទាំងថ្នាក់អនុបណ្ឌិតពី NYU និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យ Bristol នៃប្រទេសអង់គ្លេសទៀតផង។

ក្នុងរយៈពេលជាង៣៨ឆ្នាំចុងក្រោយនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានកសាងលទ្ធិប្រជាធិបតេយ្យ ពហុបក្សដ៏រស់រវើកនៅកម្ពុជា ហើយត្រូវបានបង្រួបបង្រួមជាតិ រក្សាសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេច។

មន្ត្រីអន្តរជាតិមកពីប្រទេសរុស្ស៊ី ចិន និងហ្គីណេ-ប៊ីស្សា ដើម្បីឃ្លាំមើល ខណៈនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យនាវេលាម៉ោង ៧ព្រឹកថ្ងៃអាទិត្យ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលនៅខាងក្រៅរាជធានីភ្នំពេញ។

នាយករដ្ឋមន្ត្រី Guinea-Bissau បាននិយាយថា ការិយាល័យបោះឆ្នោតរៀបចំឡើងដោយមានសុវត្ថិភាពនិងស្របតាមច្បាប់។

គណៈកម្មាធិការរៀបចំការបោះឆ្នោតសម្រាប់ប្រទេសម៉ាល់ឌីវ គណៈកម្មាធិការសម្រាប់កិច្ចសហប្រតិបត្តិការយុវជនអាស៊ាន (CAYC) និងក្រុមប្រឹក្សាយុវជនអាស៊ី (AYC) បានចេញសេចក្តីថ្លែងការណ៍ស្តីពីបទពិសោធន៍របស់ពួកគេជាអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជាតិនៅកម្ពុជាកាលពីថ្ងៃអាទិត្យ។ អង្គការ​ទាំង​នោះ​បាន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ពួក​គេ​បាន​សង្កេត​ឃើញ និង​អបអរ​សាទរ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ដំណើរលទ្ធិប្រជាធិបតេយ្យ។

ប្រជាពលរដ្ឋបានកោតសរសើរចំពោះដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ខណៈដែលក្រុមសិទ្ធិមនុស្សមួយចំនួនតូចតែបានរិះគន់ចំពោះការបោះឆ្នោត។

ប៉ុន្តែ​ក្នុង​ប្រទេស​មួយ​ដែល​ធ្លាប់ត្រូវ​បាន​ហែកហួរ ​ដោយ​ការ​ចង​ចាំ​រស់​នៅ​ក្នុងរបប​ប្រល័យ​ពូជ​សាសន៍ និង​សង្គ្រាម ប្រជាជនទូទាំងប្រទេស​បាន​និយាយ​ថា​ពួកគេ​រីករាយ​ក្នុង​ការ​បោះឆ្នោត​ដើម្បី​ស្ថិរភាព និងសន្តិភាព។

ប្រជាពលរដ្ឋដែលទៅបោះឆ្នោតនៅរាជធានីភ្នំពេញ បានប្រាប់ EAC ថា ពួកគេរំពឹងថា គណបក្សប្រជាជនកម្ពុជា (CPP) នឹងដណ្តើមបានអាសនៈទាំង ១២៥ ក្នុងសភាម្តងទៀត។

ធ្លាប់បានបោះឆ្នោតតាំងពីឆ្នាំ ១៩៩៣មករហូតមកទល់ពេលនេះ លោក សាយ សារ៉េត សប្បាយចិត្តនឹងបានបោះឆ្នោតជូនគណបក្សដែលខ្លួនស្រលាញ់ ដើម្បីដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍។

លោក សារ៉េត អាយុ ៧២ឆ្នាំបានប្រាប់ EAC ថា “ពេលខ្ញុំមកបោះឆ្នោត ខ្ញុំសប្បាយចិត្តដែលខ្ញុំបានជ្រើសរើសមេដឹកនាំត្រឹមត្រូវ ដើម្បីស្វែងរកសន្តិភាព អភិវឌ្ឍន៍ [….] ឆន្ទៈរបស់ខ្ញុំគឺចង់ជួយប្រទេសជាតិរីកចម្រើន ហើយបោះឆ្នោតឲ្យមេដឹកនាំគឺដូចជាបោះឆ្នោតឲ្យខ្លួនឯង ដើម្បីសេចក្តីសុខផ្ទាល់ខ្លួន” ។

ថ្លែងប្រាប់ EAC News នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា មានរបាយការណ៍តិចតួចអំពីការតវ៉ាប្រឆាំងនឹងការបោះឆ្នោត ហើយមនុស្ស ៣៧ នាក់កំពុងត្រូវបានស្វែងរកជុំវិញការចោទប្រកាន់ថាពួកគេបានអំពាវនាវឱ្យអ្នកបោះឆ្នោតធ្វើឱ្យខូចសន្លឹកឆ្នោត តាមរយៈបណ្តាញសង្គមTelegram ។ លោក​ថា មានការ​ចាប់​ខ្លួន​មនុស្សចំនួនពីរ​នាក់​នៅ​ការិយាល័យ​បោះឆ្នោត​ផង​ដែរ។

«អាជ្ញាធរ​បាន​ចាប់​ខ្លួន​បុគ្គល​មួយ​ចំនួន​ពី​បទ​បង្ក​ភាព​មិន​ប្រក្រតី​នៅ​តាម​ការិយាល័យ​បោះឆ្នោត ដោយ​ធ្វើ​ឲ្យ​ខូច​សន្លឹក​ឆ្នោត»។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ EAC។

ច្បាប់បោះឆ្នោតត្រូវបានធ្វើវិសោធនកម្មកាលពីខែឧសភាថ្មីៗកន្លងទៅនេះ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតកាន់តែច្រើន លើកលែងតែអ្នកដែលមិនបានទៅបោះឆ្នោតគឺនឹងមិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់លើកក្រោយបាននោះទេ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក