ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Update៖ ប្រជាពលរដ្ឋសម្រុកទៅបោះឆ្នោតដល់ជាង ៨,២លាននាក់ កើនឡើងជាង ១លាននាក់បើធៀបនឹងការបោះឆ្នោតសកលឆ្នាំ២០១៨

ភ្នំពេញ៖ តួលេខបណ្តោះអាសន្ននៃចំនួនប្រជាពលរដ្ឋប្រមាណជាង ៨ ២១៣ ២៦០នាក់ ស្មើនឹង ៨៤,៥៨ភាគរយបានចេញទៅបោះឆ្នោតដើម្បីជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់គណៈកម្មាធិការៀបចំការបោះឆ្នោត នៅយប់ម៉ោង៩ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។

ចំនួនប្រជាពលរដ្ឋបណ្តោះអាសន្នដែលបានចេញទៅបោះឆ្នោតនៅថ្ងៃនេះ គឺមានការកើនឡើងរហូតដល់ប្រមាណ ១ ២៥៦ ៣៦០នាក់ បើធៀបនឹងការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីឆ្នាំ២០១៨ កន្លងមក។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានបញ្ជាក់ឱ្យដឹងថា លទ្ធផលនៃចំនួនអ្នកទៅបោះឆ្នោតនេះមិនទាន់ជាផ្លូវការនៅឡើយទេ ខណៈមានការរអាក់រអួលប្រព័ន្ធអ៉ីនធឺណែតក្នុងការផ្តល់តួនាទីតាមមណ្ឌលបោះឆ្នោតដោយសារបញ្ហាអាកាសធាតុ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅទូទាំងប្រទេស បានបិទបញ្ចប់នៅត្រឹមម៉ោង៣រសៀលថ្ងៃនេះ។

គូសបញ្ជាក់ដែរថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួនសរុបប្រមាណ ៩ ៧១០ ៦៥៥នាក់ ក្នុងនោះស្រី ៥ ១៦១ ៩០៩នាក់ ដោយឡែកការិយាល័យបោះឆ្នោតសរុបចំនួននៅទូទាំងប្រទេសមានចំនួន ២៣ ៧៨៩ការិយាល័យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក