ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី៖ អត្រានៃអ្នកចេញទៅបោះឆ្នោត សរបញ្ជាក់ឱ្យឃើញថាពលរដ្ឋពិតជាបានចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ

ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី លើកឡើងថា អត្រានៃអ្នកចេញទៅបោះឆ្នោត សបញ្ជាក់ឱ្យឃើញជាក់ច្បាស់ថាប្រជាពលរដ្ឋពិតជាបានចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ ដោយបានប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងនាមជាម្ចាស់អំណាចក្នុងការកំណត់ជោគវាសនាប្រទេសជាតិខ្លួន ដោយខ្លួនឯង។

លោក ហ៊ុន ម៉ានី បានឱ្យដឹងតាមរយៈសារលើបណ្តាញសង្គមលោកនៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថា៖«ផ្អែកតាមលទ្ធផលបណ្តោះអាសន្នមិនទាន់ផ្លូវការ យើងបានឃើញថាអត្រាពលរដ្ឋចេញទៅបោះឆ្នោតនៅទូទាំងប្រទេស មានចំនួន ៨៤,២១% (គិតត្រឹមម៉ោង ១៦:១៧ នាទី)»។

លោកបានលើកឡើងថា ការយល់ច្បាស់ពីសារៈសំខាន់នៃការបោះឆ្នោត និងការប្រើប្រាស់សិទ្ធិនយោបាយមួយនេះយ៉ាងត្រឹមត្រូវ គឺជាការសម្រេចចិត្តប្រកបដោយភាពទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ ទោះបីជាមានជនមួយក្តាប់តូចព្យាយាមអុកឡុកដំណើរការបោះឆ្នោតតាមរយៈសកម្មភាពល្មើសផ្សេងៗ ដែលទាមទារឱ្យស្ថាប័នមានសមត្ថកិច្ចមានតម្រូវការក្នុងការអនុវត្តច្បាប់ ក៏សង្កេតឃើញថាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានធានាពេញលេញ ដោយគ្មានការរំខានឡើយ។

លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជា ដោយបានផ្តល់យុត្តិធម៌ដល់គ្រប់គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដោយបានជ្រើសរើសគណបក្សនយោបាយស្របតាមឆន្ទៈ និងការវិនិច្ឆ័យរបស់ខ្លួន។

គួរឱ្យដឹងដែរថា ពលរដ្ឋចំនួន ៩ ៧១០ ៦៥៥នាក់ ក្នុងនោះស្រី ៥ ១៦១ ៩០៩នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលមានសិទ្ធិទៅបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃអាទិត្យនេះក្នុងការិយាល័យបោះឆ្នោតសរុបចំនួន ២៣ ៧៨៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក