ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ.ជ.ប៖ ការបោះឆ្នោតបញ្ចប់ទៅដោយរលូន និងគ្មានការគំរាមកំហែង

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា ដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែងឡើយ។

បើទោះបីមានបញ្ហាអាកាសធាតុ និងមានចលនាញុះញង់ពីក្រុមបក្សប្រឆាំងក៏ដោយ ក៏ដំណើរការបោះឆ្នោតបានបញ្ចប់ទៅដោយរលូន។ គ.ជ.ប បានបញ្ជាក់ឱ្យដឹងទៀតថា ការិយាល័យសរុបចំនួន២៣,៧៨៩ នៅទូទាំងប្រទេស បានបើកបម្រើឱ្យការបោះឆ្នោតទាំងអស់ ដោយពុំមានការិយាល័យណាមួយ ដែលមិនបានបើកនោះទេ។

អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា កាលមិនទាន់មានការបោះឆ្នោត គ.ជ.ប បានទទួលបណ្តឹងពាក់ព័ន្ធនឹងករណីញុះញង់ តាមបណ្តាញសង្គមមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោតចោល ដោយបណ្តឹងខ្លះត្រូវបានដោះស្រាយ។ ក្រោយបោះឆ្នោតរួចរាល់ គ.ជ.ប នឹងទទួលបណ្តឹងពាក់ព័ន្ធនឹងបញ្ហាផ្សេងៗបន្ថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក