ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីប្រាប់ឱ្យសកម្មជនប្រឆាំងទាំង ៣៧រូបចេញមុខសារភាព បើមិនចង់ប្រឈមមុខច្បាប់

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃអាទិត្យ ទី២៣ ខែកក្កដា បន្ទាប់ពីការបិទបញ្ចប់នូវការិយាល័យបោះឆ្នោត ឆ្នាំ២០២៣នេះ បានផ្ញើសារសម្លេងប្រាប់ទៅសកម្មជនបក្សប្រឆាំងចំនួន ៣៧រូបឱ្យចេញមុខសារភាព ដើម្បីជៀសវាងវិធានការផ្លូវច្បាប់។

សម្តេចតេជោបានបញ្ជាក់ថា កាលពីយប់មិញសម្តេចបានចូលទៅ Comment ក្នុងឆាណែលតេឡេក្រាមឈ្មោះ «Sbai សប្បាយ» ដោយសម្តេចតេជោបានបញ្ជាក់ថា បានស្គាល់មុខសញ្ញាអ្នកទាំងនោះដែលមានមូលដ្ឋានរស់នៅក្នុងប្រទេសកម្ពុជា។

នាយករដ្ឋមន្ត្រី សម្តេចតេជោបានបញ្ជាក់ថា៖ «ខ្ញុំសូមជម្រាបជូនខាងក្រុមប្រឆាំងឱ្យបានជ្រាបថា យប់មិញនេះអស់លោកបានដំណើរការនូវឆាណែលតេឡេក្រាម (Sbai សប្បាយ) ដើម្បីឱ្យមានការលើកទឹកចិត្តឱ្យមានការគូសសន្លឹកឆ្នោតចោល ដោយមានសេចក្តីក្លាហាន បញ្ជូនសន្លឹកឆ្នោតនោះទៅកាន់មេដឹកនាំនៅទីក្រុងបារីស»

សម្តេចតេជោបានបញ្ជាក់បន្ថែមថា អ្នកទាំងនោះអាចចេញមុខមកសារភាពជាមួយនឹងអាជ្ញាធរនៅជិតមូលដ្ឋាន និងនៅចំពោះមុខគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលសម្តេចបានថ្លែងថា៖ «អ្នកមិនអាចលាក់នូវអ្វីដែលជាការប៉នប៉ងបំផ្លាញរបស់អ្នកនោះទេ ហើយសូមអ្នកទាំងឡាយដែលមានការពាក់ព័ន្ធកុំរត់ចោលស្រុកអី សូមប្រញាប់ចេញមកសារភាពទទួលយកនូវកំហុសដែលខ្លួនប្រព្រឹត្តតាមមេដឹកនាំជាឧទ្ទាមក្រៅច្បាប់»

សម្តេចតេជោ បានណែនាំដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបែងចែកឱ្យដាក់នូវសន្លឹកឆ្នោតដែលបានការ ជាមួយសន្លឹកឆ្នោតដែលបានគូសខ្វែង ខណៈមានសន្លឹកឆ្នោតសរុបចំនួន ៨ ១៧៧ ០៥៣សន្លឹកដែលមាននៅក្នុងហិបបោះឆ្នោតថ្ងៃអាទិត្យនេះ។

បើតាមសម្តេចតេជោ ចំនួនប្រជាជនទៅបោះឆ្នោតនៅអាណត្តិទី៧ ឆ្នាំ២០២៣នេះ បើប្រៀបធៀបចំនួនប្រជាជនទៅបានចេញទៅបោះឆ្នោតកាលពីមានវត្តមានរបស់គណបក្សភ្លើងទៀនចូលរួម គឺលើកនេះប្រជាជនមានច្រើនលើសលុប ច្រើនជាងកាលពីមានគណបក្សភ្លើងទៀន។ សម្តេចតេជោ នាយករដ្ឋមន្ត្រីថាលោកនឹងទន្ទឹងរង់ចាំមើលចំនួនសន្លឹកឆ្នោតដែលគូសខ្វែងដោយក្រុមបក្សប្រឆាំង តើប៉ុន្មានសន្លឹក ខណៈក្រុមបក្សប្រឆាំងថាសន្លឹកឆ្នោតដែលគូសខ្វែងនោះគឺជាសន្លឹកឆ្នោតដែលគាំទ្រដល់ពួកគេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក