ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធររកឃើញសកម្មជនក្រុមប្រឆាំងចំនួន ៣៧រូបដែលបានធ្វើសកម្មភាពបំផ្លាញដល់ដំណើរការបោះឆ្នោត

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានស្រាវជា្រវរកឃើញសកម្មជនក្រមប្រឆាំងចំនួន ៣៧រូបក្នុងឆាលណែលតេឡេក្រាម «Sbai សប្បាយ» ដែលជាសម្ព័ន្ធមិត្តនឹងលោកទណ្ឌិត សម រង្ស៊ី បានធ្វើសកម្មភាពបង្ហាញពីចេតនាគូសសន្លឹកឆ្នោតចោល និងខ្លះទៀតញុះញង់ឱ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ជាក់ប្រាប់ EAC តាមទូរសព្ទនារសៀលថ្ងៃទី២៣ ខែកក្កដាឱ្យដឹងថា សមត្ថកិច្ចបានស្រាវជ្រាវរកឃើញ Group ឆាណែលតេឡេក្រាមឈ្មោះ «Sbai សប្បាយ» ដែលបង្កើតឡើងដោយលោកទណ្ឌិត សម រង្ស៊ី ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយពលរដ្ឋក្នុងចេតនាញុះញង់ឱ្យពលរដ្ឋគូសសន្លឹកឆ្នោត។

បើតាមលោក ខៀវ សុភ័គ ឆាណែលតេឡេក្រាមនោះត្រូវបានខាងក្រុមបក្សប្រឆាំងព្យាយាមលុបចោលហើយ ប៉ុន្តែយ៉ាងគេអាជ្ញាធរបានស្រាវជ្រាវរកឃើញសកម្មជនចំនួន៣៧រូបដែលញុះញង់ឱ្យពលរដ្ឋគូសសន្លឹកឆ្នោតមិនបានការ។

លោកបញ្ជាក់ថា អាជ្ញាធរនឹងបន្តស្រាវជ្រាវលើករណីនេះជាបន្តទៀត ហើយនឹងចាត់វិធានការលើសកម្មជនដែលព្យាយាមបំផ្លាញដល់ដំណើរការបោះឆ្នោតទៅតាមច្បាប់បោះឆ្នោត បទព្រហ្មទណ្ឌ និងបទល្មើសជាក់ស្តែង។

យោងតាមវិសោធនកម្មច្បាប់បោះឆ្នោតថ្មីដែលទើបនឹងត្រូវបានដាក់ឱ្យប្រើប្រាស់ មាត្រា១៤២ថ្មី បានចែងថាអ្នកដែលណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ត្រូវផាកពិន័យ ៥លាន ទៅ ២០លានរៀលដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។

ក្នុងច្បាប់ដដែលមាត្រា១៤៣ថ្មី ចែងថាគណបក្សនយោបាយដែលប្រព្រឹត្តិអំពើល្មើសដូចខាងលើអាចនឹងត្រូវដកសិទ្ធិមិនឱ្យចូលរួមការបោះឆ្នោតសម្រាប់រយៈពេល ៥ឆ្នាំយ៉ាងតិចដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

សកម្មជនទាំង៣៧រូបដែលធ្វើសកម្មភាពញុះញង់តាម ទណ្ឌិត សម រង្ស៊ី ឱ្យបំផ្លាញដល់ដំណើរការបោះឆ្នោត រួមមានដូចខាងក្រោមនេះ៖

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក