ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ.ជ.ប ធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នៅល្ងាច ថ្ងៃទី២៣ ខែកក្កដានេះ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានជាតិ-អន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ឱ្យបានដឹងនឹងធ្វើការផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ម៉ោង១២យប់ ។

សេចក្តីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា គ.ជ.ប បន្តផ្សាយចាប់ពីម៉ោង ៨ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ តាមប្រព័ន្ធផ្សព្វផ្សាយរួមមាន ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក) វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz) ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP គេហទំព័រ គ.ជ.ប ៖ electresult.nec.gov.kh, កម្មវិធីទូរសព្ទដៃ (App) ៖ NEC KH និង CamNEC News, Facebook ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee, YouTube ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគូសបញ្ជាក់ថា «គណបក្សនយោបាយចំនួន១៨ បានចូលរួមប្រកួត ប្រជែងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិ កាលទី៧នឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នឹងមានប្រជាពលរដ្ឋ ចំនួនជាង៩លាននាក់នឹងចេញទៅបោះឆ្នោត ជ្រើសតំណាងរបស់ខ្លួន ដោយការជឿទុកចិត្ត ដើម្បីអនាគតរុងរឿងរស់នៅក្រោមម្លប់សន្តិភាព»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក