ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមគ្រួសារបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧រួចរាល់នាព្រឹកថ្ងៃអាទិត្យនេះនៅមណ្ឌលបោះឆ្នោតក្នុងវិទ្យាល័យឥន្រ្ទទេវី រាជធានីភ្នំពេញ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវដល់ពលរដ្ឋអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗរូប ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿងថ្កើនថ្កានលើគ្រប់វិស័យបន្ថែមទៀត។
គិតត្រឹមម៉ោងជិត១២ថ្ងៃត្រង់នេះ មានពលរដ្ឋជាង៤,២លាននាក់ ស្មើនឹង៦៤,១២ភាគរយ ក្នុងចំណោមពលរដ្ឋជាង៩,៧លាននាក់ដែលមានឈ្មោះក្នុងបញ្ចីបបោះឆ្នោត ដែលបានអញ្ជើញទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតសរុបទូទាំងប្រទេសចំនួន២៣ ៧៨៩៕