ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញបោះឆ្នោតក្នុងវិទ្យាល័យសម្តេច ហេង សំរិន អន្លង់ជ្រៃ ក្នុងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ក្នុងវិទ្យាល័យសម្តេច ហេង សំរិន អន្លង់ជ្រៃ ក្នុងខេត្តត្បូងឃ្មុំ ។

ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅការិយាល័យបោះឆ្នោតក្នុងវិទ្យាល័យសម្តេច ហេង សំរិន អន្លង់ជ្រៃ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាស្រុកកំណើតរបស់សម្តេចផ្ទាល់។

សម្តេចប្រធានរដ្ឋសភាបានបង្ហាញក្តីសប្បាយរីករាយនៅពេលឃើញប្រជាពលរដ្ឋចេញមកបោះឆ្នោត ជ្រើសរើសតំណាងរបស់ខ្លួនដោយសេរី តាមឆន្ទៈរបស់ខ្លួន និងគ្មានអំពើហិង្សា។

គួរឱ្យដឹងដែរថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គឺជាដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដែលតែងតែរៀបចំឡើងក្នុងរយៈពេល៥ឆ្នាំម្តង ក្នុងការផ្តល់ឱកាសជូនប្រជាពលរដ្ឋជ្រើសរើសតំណាងរបស់ខ្លួននិងថ្នាក់ដឹកនាំប្រទេស។

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ មានគណបក្សនយោបាយចំនួន១៨ បានចូលរួមប្រកួតប្រជែងដោយមានប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណ៩,៧លាននាក់ ខណៈការបោះឆ្នោតបានចាប់ផ្តើមពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក