ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋលេខាធិការ ឯម ច័ន្ទមករា និងក្រុមគ្រួសារ បានបោះឆ្នោតរួច

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាកម្មភាពជនពិការ លោក ឯម ច័ន្ទមករា និងភរិយា ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅមណ្ឌលបឋមសិក្សា បឹងឈូកប្រជុំវង្ស រាជធានីភ្នំពេញ។

លោក ឯម ច័ន្ទមករា បានអំពាវឲ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ។

រដ្ឋលេខាធិការ លោក ឯម ច័ន្ទមករា បានប្រាប់ EAC News ថានៅមណ្ឌលដែលលោកបានអញ្ជើញទៅបោះឆ្នោតគឺមានប្រជាពលរដ្ឋជាច្រើនបានទៅបោះឆ្នោត ហើយពុំមានការបង្ខិតបង្ខំឬបំភិតបំភ័យអ្វីឡើង។ លោកថានៅទីនោះគឺមានសភាពការណ៍ដំណើរការទៅដោយរលូន។

លោក ឯម ច័ន្ទមករា បានបង្ហាញនូវក្តីសង្ឃឹម និងជឿជាក់ថានៅថ្ងៃបោះឆ្នោតនេះនឹងមិនមានករណីអ្វីដែលមិនល្អកើតឡើង ហើយលទ្ធផលការបោះឆ្នោតនេះស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

ប្រធានក្រុមប្រតិកម្មព័ត៌មាននៃ គ.ជ.ប លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ប្រាប់ EAC News ថា គិតត្រឹមម៉ោង១១:៤៦នាទី ព្រឹកនេះមានប្រជាពលរដ្ឋកម្ពុជាចំនួន ៦ ២២៦ ៥៨៥នាក់ ស្មើនឹង ៦៤,១២ភាគរយ បានអញ្ជើញទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតចំនួន ២៣ ៧៨៩។

គួរឱ្យដឹងដែរថា ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧:០០ព្រឹក ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក