ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក គឹម សន្តិភាព៖ សមត្ថកិច្ចកំពុងអង្កេតស្រាវជ្រាវប្រមូលភស្តុតាងចំពោះបុគ្គលណាដែលថតផ្សាយអំពីការគូសខ្វែងចោលលើសន្លឹកឆ្នោត

ភ្នំពេញ៖ ដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ នៅព្រឹកនេះ កំពុងប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌ មិនមានការបង្ខិតបង្ខំ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដោយមានពលរដ្ឋជាច្រើនបានទៅចូលរួមបោះឆ្នោត ខណៈក៏មានពលរដ្ឋមួយចំនួន បានគូសខ្វែងចោលសន្លឹកឆ្នោត ឬធ្វើឲ្យខូចសន្លឹកឆ្នោត ហើយបង្ហោះនៅលើបណ្ដាញសង្គម។

មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព បានឱ្យដឹងរយៈសារលើបណ្តាញសង្គមលោកនៅថ្ងៃទី២៣ ខែក្កដា ឆ្នាំ២០២៣ ថា កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវប្រមូលភស្ដុតាងចំពោះបុគ្គលដែលបានប្រព្រឹត្តសកម្មភាពខុសច្បាប់ គូសខ្វែងចោលលើសន្លឹកឆ្នោត ឬធ្វើឲ្យខូចសន្លឹកឆ្នោតនេះ ដើម្បីយកមកចាត់វិធានការតាមច្បាប់ ដោយគ្មានការលើកលែង។

សារលោកមានខ្លឹមសារថា៖«សមត្ថកិច្ច កំពុងអង្កេតស្រាវជ្រាវប្រមូលភស្តុតាងចំពោះបុគ្គលណាដែលថតផ្សាយអំពីការគូសខ្វែងចោលលើសន្លឹកឆ្នោត ឬធ្វើឲ្យខូចសន្លឹកឆ្នោត ឬបំផុសឲ្យអ្នកដទៃប្រព្រឹត្តអំពើបំពានច្បាប់នេះ ក្នុងបណ្តាញសង្គមនានា ដើម្បីចាត់វិធានច្បាប់ ដោយគ្មានការលើកលែង»

គួរឱ្យដឹងដែរថា ពលរដ្ឋចំនួន ៩ ៧១០ ៦៥៥នាក់ ក្នុងនោះស្រី ៥ ១៦១ ៩០៩នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលមានសិទ្ធិទៅបោះឆ្នោតថ្នាក់ជាតិ ក្នុងការិយាល័យបោះឆ្នោតសរុបចំនួន ២៣ ៧៨៩។ គិតត្រឹមម៉ោង១១:០២ ព្រឹកនេះប្រជាពលរដ្ឋកម្ពុជាអញ្ជើញទៅបោះឆ្នោតមានចំនួន ៤ ៧១៤ ០៧៤នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក