ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: គិតត្រឹមម៉ោងជិត១២ថ្ងៃត្រង់ មានពលរដ្ឋចូលរួមបោះឆ្នោតទូទាំងប្រទេសជាង៦លាននាក់

ភ្នំពេញ៖ ប្រធានក្រុមប្រតិកម្មព័ត៌មាននៃ គ.ជ.ប លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ប្រាប់EAC ឱ្យដឹងថា គិតត្រឹមម៉ោង១១:៤៦នាទី ព្រឹកនេះមានប្រជាពលរដ្ឋកម្ពុជាចំនួន ៦២ ២៦៥៨៥នាក់ ស្មើនឹង៦៤,១២ភាគរយ បានអញ្ជើញទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតចំនួន២៣ ៧៨៩។

គួរឱ្យដឹងដែរថា ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧:០០ព្រឹក ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ចាក់ថា ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់ត្រឹមវេលាម៉ោង ៣:០០រសៀលថ្ងៃទី២៣ ខែកក្កដានេះ ប៉ុន្តែប្រសិនបើនៅតែមានអ្នកបោះឆ្នោតស្ថិតក្នុងការិយាល័យបោះឆ្នោត ឬឈរតម្រង់ជួរក្នុងបរិវេណខាងក្នុងការិយាល័យ បោះឆ្នោតទៀត អ្នកបោះឆ្នោតទាំងនោះត្រូវតែបានអនុញ្ញាតឱ្យបោះឆ្នោត។ បន្ទាប់ពីបបញ្ចប់ការបោះឆ្នោតភ្លាម នឹងមានការរាប់សន្លឹកឆ្នោតជាបឋមតែម្តង។

គូសបញ្ជាក់ថា ពលរដ្ឋចំនួន ៩ ៧១០ ៦៥៥នាក់ ក្នុងនោះស្រី ៥ ១៦១ ៩០៩នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលមានសិទ្ធិទៅបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃអាទិត្យនេះក្នុងការិយាល័យបោះឆ្នោតសរុបចំនួន ២៣ ៧៨៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក