ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅសាលាបឋមសិក្សាព្រះសីហនុ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវឲ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវអញ្ជើញមកបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនីតិកាលទី៧នេះ ខេត្តស្វាយរៀងមានការិយាល័យបោះឆ្នោតចំនួន ៩៨៤ការិយាល័យ ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៤១៥ ៩១៩នាក់៕