ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេច ស ខេង អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅមណ្ឌលខេត្តបាត់ដំបង

បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ដែលជាបេក្ខជនតំណាងរាស្ត្រមណ្ឌលបាត់ដំបង នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅការិយាល័យបោះឆ្នោតអនុវិទ្យាល័យសោហឺក្រុងបាត់ដំបង ខេត្តបាតដំបង។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ជាទូទៅរហូតមកដល់ថ្ងៃនេះ សម្តេចមិនទាន់ទទួលបានព័ត៌មានណាមួយដែលជាឧបសគ្គ ឬជាបញ្ហាប្រឈមកើតឡើងនៅតាមការិយាល័យបោះឆ្នោតណាមួយឡើយ ពោលទាំងសន្តិសុខ និងទាំងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ។

សម្ដេចបន្តថា ក្នុងរយៈពេល ២២ថ្ងៃកន្លងទៅ គណបក្សនយោបាយនានាដែលបានធ្វើសកម្មភាពយ៉ាងផុលផុសស្របតាមច្បាប់បទបញ្ជានីតិវិធីនៃការបោះឆ្នោត ធ្វើឱ្យគ្មានអំពើហិង្សា ភាពមហន្តរាយ ឬមួយក៏ឧបសគ្គរារាំងដល់ការធ្វើសកម្មភាពរបស់គណបក្សនយោបាយនានាទេ។

សម្តេចក្រឡាហោម សង្ឃឹម និងជឿជាក់ថានៅថ្ងៃបោះឆ្នោតនេះទៀតសោត ក៏មិនមានអីកើតឡើង ហើយលទ្ធផលការបោះឆ្នោតនេះស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

សម្តេច ស ខេង បានអំពាវនាវដល់សមត្ថកិច្ចទាំងអស់បន្តបំពេញបេសកកម្មរបស់ខ្លួនស្របតាមតួនាទីភារកិច្ច និងច្បាប់បទបញ្ជានៃការបោះឆ្នោត ធ្វើម៉េចឱ្យការបោះឆ្នោតនេះអាចប្រព្រឹត្តទៅដោយជោគជ័យតាមការព្រៀងទុក។

គូសបញ្ជាក់ថា មណ្ឌលខេត្តបាត់ដំបង មានអាសនៈសភាចំនួន ៨អាសនៈ ក្នុងចំណោមអាសនៈសភាសរុបទូទាំងប្រទេសចំនួន១២៥។ សម្ដេចក្រឡាហោម ស ខេង បានឈរឈ្មោះអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ ឆ្នាំ១៩៩៣។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ ខេត្តបាត់ដំបងមានគណបក្សចូលរួមប្រកួតប្រជែងចំនួន ១៣គណបក្ស ក្នុងចំណោមគណបក្សសរុបចំនួន១៨។ ខេត្តបាត់ដំបងមានប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត មានចំនួន ៦៦១ ៩៧០នាក់ ក្នុងនោះស្ត្រីមានចំនួន ៣៤៧ ៨១២នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក