ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ដំណើរការការបោះឆ្នោតនៅខេត្តបន្ទាយមានជ័យនៅព្រឹកនេះប្រព្រឹត្តទៅដោយរលូន

បន្ទាយមានជ័យ៖ ដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាល៧ ឆ្នាំ២០២៣ នៅក្នុងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះប្រព្រឹត្តទៅដោយរលូន មិនមានបាតុភាពបង្កនូវអសន្តិសុខណាមួយកើតឡើងឡើយ។

ភ្នាក់ងារសារព័ត៌មាន EAC ប្រចាំនៅខេត្តបន្ទាយមានជ័យ កត់សម្គាល់ឃើញថា ដំណើរការបោះឆ្នោតនៅខេត្តបន្ទាយមានជ័យបានប្រព្រឹត្តទៅយ៉ាងរលូន មិនមានបាតុភាពបង្កនូវអសន្តិសុខណាមួយកើតមានឡើយ។ គ្រប់ការិយាល័យបោះឆ្នោត ដោយមានការការពារសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រប្រសើរ។ ដោយឡែកនៅក្នុងការិយាល័យបោះឆ្នោតទៀតសោតក៏មានភ្នាក់សង្កេតការជាតិ អន្តរជាតិ អ្នកសង្កេតការណ៍មកពីគណបក្សនយោបាយ ចំនួន ១១គណបក្ស បានចូលរួមសង្កេតការណ៍ផងដែរ។

យោងតាមរបាយការដែលអង្គភាព EAC News ប្រចាំខេត្តបន្ទាយមានជ័យ ទទួលបានពីគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅទូទាំងខេត្តមាន ៩ក្រុង-ស្រុក មាន ៦៧ឃុំ-សង្កាត់ មានការិយាល័យបោះឆ្នោតសរុបមានចំនួន ១ ១១៩ការិយាល័យ។

ពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ សរុបចំនួន ៤៣១ ៧៧៥នាក់។ ដោយឡែកគណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងនៅក្នុងខេត្តបន្ទាយមានជ័យមានចំនួន ១១គណបក្សនយោបាយ ក្នុងចំណោមគណបក្សនយោបាយទាំង ១៨គណបក្សនយោបាយនៅទូទាំងប្រទេសកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក