ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ច័ន្ទមុន្នី បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅមណ្ឌលបោះឆ្នោតក្នុងសាលាបឋមសិក្សាទួលគោក នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
លោក ហ៊ុន ម៉ាណែត បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោកដូច្នេះថា៖ «ខ្ញុំបានអនុវត្តសិទ្ធិជាប្រជាពលរដ្ឋខ្មែររបស់ខ្ញុំទៅបោះឆ្នោតជូនគណបក្សដែលខ្ញុំស្រឡាញ់និងទុកចិត្តរួចហើយ។ ចុះបងប្អូនវិញ?»។
ទន្ទឹមគ្នានេះដែរ នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអញ្ជើញទៅបោះឆ្នោតនៅមណ្ឌលក្រុងតាខ្មៅ ខេត្តកណ្តាលផងដែរ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំផ្សេងៗទៀតក៏បានអញ្ជើញទៅបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតរៀងៗខ្លួន។
នាព្រឹកថ្ងៃបោះឆ្នោតនេះដែរមានប្រជាពលរដ្ឋជាច្រើនកុះករបានមកចូលរួមបោះឆ្នោត ខណៈការបោះឆ្នោតនឹងផុតនៅម៉ោង៣រសៀលថ្ងៃនេះ៕