កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងភរិយា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទៅបោះឆ្នោតនៅមណ្ឌលសាលាបឋមសិក្សាអនុវត្តន៍ ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទីតាំងនៅក្នុងក្រុងតាខ្មៅខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។
នាយករដ្ឋមន្ត្រីបានអញ្ជើញទៅដល់នៅម៉ោងប្រមាណ ៧:១៥នាទីព្រឹក ដែលបានអនុវត្តតាមនីតិវិធីនានានៃការបោះឆ្នោត។
សម្ដេចមិនមានយោបល់យ៉ាងណាទេដោយថ្ងៃនេះគឺជាថ្ងៃស តែបានឈប់ដើម្បីថតរូបជាមួយនឹងក្រុមអ្នកសង្កេតការមួយចំនួនផងដែរ។
អ្នកសង្កេតការអន្តរជាតិដែលបានចូលរួមពិនិត្យតាមដានទៅលើដំណើរការនៃការបោះឆ្នោតនេះបានកោតសរសើរនិងវាយតម្លៃខ្ពស់អំពីតម្រូវការប្រជាធិបតេយ្យនៅកម្ពុជា។
គួរឱ្យដឹងផងដែរថា ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាអាណត្តិទី៧ ឆ្នាំ២០២៣ នេះបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សចូលរួមប្រកួតប្រជែងចំនួន ១៨គណបក្ស ខណៈពលរដ្ឋដែលមានឈ្មោះបោះឆ្នោតមានប្រមាណ ១០លាននាក់៕
PHOTO: chheang Sear