ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ការិយាល័យបោះឆ្នោតមួយក្នុងខេត្តមណ្ឌលគីរីត្រូវប្រើសត្វដំរីដើម្បីដឹកជញ្ចូនហិបឆ្នោតទៅដល់

មណ្ឌលគីរី៖ ក្រុមការងារគណៈកម្មការបោះឆ្នោតឃុំក្រង់តេះ ក្នុងខេត្តមណ្ឌលគីរីបានដឹកជញ្ចូនហិបឆ្នោត ដោយប្រើសត្វដំរី ដើម្បីឆ្លងកាត់អូរប្លាយ ទៅកាន់ការិយាល័យនៅភូមិឡៅរមៀត ខេត្តមណ្ឌលគិរី។

ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរី លោក គិន ជាន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហោះរូបភាព និងឃ្លីបវីដេអូប្រើសត្វដំរីដើម្បីដឹកជញ្ចូនហិបឆ្នោត និងសម្ភារបរិក្ខា ដោយឆ្លងកាត់អូរប្លាយ ផ្លូវលំបាកភក់ជ្រាំ និងឆ្លងកាត់ព្រៃ ធ្វើដំណើរទៅកាន់ការិយាល័យលេខ ០០៨៣ នៅភូមិឡៅរមៀត ក្នុងឃុំក្រង់តេះ។

លោកបានអរគុណ និងកោតសរសើរដល់ក្រុមការងារដែលស្វះស្វែងក្នុងការដឹកជញ្ជូនទាំងភ្លៀងធ្លាក់ និងឆ្លងកាត់ឧបសគ្គផ្លូវលំបាកដោយថា៖ «ទោះលំបាកប៉ុណ្ណា ក៏ត្រូវតែស៊ូរដែរគ្នាយើង។ ជូនពរសំណាងល្អគ្រប់គ្នា។ អរគុណច្រើនសម្រាប់ការលះបង់មួយនេះ»។

លោក គិន ជាន ក៏បានឱ្យបង្ហាញរូបភាពក្រុមការងារដឹកជញ្ជូន សម្ភារបរិក្ខារបម្រើឲ្យការបោះឆ្នោតទៅកាន់ការិយាល័យរបស់ គ.ក.ប របស់ គឃ.សប ចុងផ្លាស់ ខណៈផ្លូវឆ្លងកាត់ទៅគោលដៅទាំងនោះត្រូវឆ្លងអូរប្លាយ និងកំពុងមានភ្លៀងធ្លាក់ផងដែរ ប៉ុន្តែក្រុមការងារនៅតែប្រឹងប្រែងដឹកជញ្ជូនដើម្បីទៅដល់គោលដៅ។

យ៉ាងណាមិញ ការដឹកជញ្ជូនដោយប្រើសត្វដំរី និងក្រុមការងារជិះម៉ូតូឆ្លងកាត់អូរប្លាយនេះបានទៅដល់ទីតាំងដោយសុវត្ថិភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក