ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធាន UPF បង្ហាញការចាប់អារម្មណ៍ចំពោះរបៀបដែលនាយករដ្ឋមន្ត្រីដឹកនាំប្រទេសឆ្ពោះទៅរកសន្តិភាព

ភ្នំពេញ៖ ប្រធានអន្តរជាតិនៃសហព័ន្ធសន្តិភាពសកលលោក Michael Jenkins លើកឡើងថាលោកចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរបៀបដែលសម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជាដឹកនាំប្រទេសឆ្ពោះទៅរកសន្តិភាព និងសន្តិសុខ។

ថ្លែងប្រាប់ Eac News ក្នុងកិច្ចប្រជុំផ្តល់ព័ត៌មានស្តីពីដំណើរការរៀបចំការបោះឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ លោក Michael Jenkins បញ្ជាក់ថា ការដឹកនំារបស់សម្តេចតេជោ ហ៊ុន សែន ជាមួយអាស៊ានមានភាពលេចធ្លោ ខណៈសម្តេចក៏បានធ្វើជាសហប្រធាននៃសន្និសីទជាមួយលោក Bon Ki Moon អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។

លោក Michael Jenkins ថា៖ «ដូច្នេះយើងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរបៀបដែលគាត់ដឹកនាំប្រទេសឆ្ពោះទៅរកសន្តិភាព និងសន្តិសុខ ហើយនោះជាគោលបំណងជាមូលដ្ឋានរបស់យើង គោលការណ៍សន្តិភាព និងសន្តិសុខ និងការសន្ទនា»

ជាមួយគ្នានេះ លោកសម្តែងភាពរីករាយដែលបានចូលរួមសង្កេតការណ៍ និងបានឱ្យដឹងថា មានអ្នកសង្កេតការណ៍ជាង៣៥នាក់មកពីអាស៊ី ហើយប្រហែលជា ៣៥នាក់ទៀតមកពីបណ្តាប្រទេសផ្សេងៗទៀត។ លោកថាបញ្ជាក់ថា ភាគច្រើនជាសហប្រធាន ឬអ្នកដឹកនាំនៃអង្គការដែលជាផ្នែកមួយនៃគណៈកម្មាធិការនៃ សហព័ន្ធសន្តិភាពសកល ដូចជាសមាជិកសភា លោក Dan Burton ដែលជាសហប្រធានអន្តរជាតិនៃសមាគមអន្តរជាតិនៃសមាជិកសភាដើម្បីសន្តិភាព។ ដូច្នេះលោកតំណាងឱ្យសមាជិកសភាចំនួន ៧ ០០០នាក់នៅក្នុងជាង ១៥០ប្រទេស។

លោក Michael Jenkins បានលើកឡើងបន្ថែមថា បទបង្ហាញមានលក្ខណៈល្អប្រសើរ ដែលលម្អិតអំពីដំណើរការបោះឆ្នោតត្រូវបានបង្កើតឡើង ដែលនេះជាលទ្ធិប្រជាធិបតេយ្យថ្មី ហើយកំពុងតែរីកចម្រើន និងអភិវឌ្ឍ។

លោកថា៖ «ខ្ញុំអាចមើលឃើញខ្លឹមសារជាច្រើននៅក្នុងរបៀបដែលពួកគេរៀបចំផែនការ និងយកចិត្តទុកដាក់ចំពោះពួកគេ ដើម្បីធានាឱ្យមានសេរីភាព និងការបោះឆ្នោតដោយសេរី និងបើកចំហ។ ខ្ញុំក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងទាំងមូលដើម្បីធ្វើឱ្យប្រាកដថាការដឹកនាំរបស់ប្រទេសនេះពិតជាបានមកពីប្រជាជន»

ប្រធានអន្តរជាតិនៃសហព័ន្ធសន្តិភាពសកលរូបនេះ ក៏បានជួបតំណាងរាស្រ្តមួយចំនួន និងឥស្សរជនសំខាន់ៗជាច្រើនដែលធ្វើការក្នុងរដ្ឋាភិបាល និងនៅក្នុងសន្និសីទ ដោយថាតំណាងរាស្រ្តមួយចំនួន និងឥស្សរជនសំខាន់ៗទាំងនោះមានចំណេះដឹងច្រើនអំពីកិច្ចការពិភពលោក និងពូកែក្នុងការសន្ទនាជាមួយប្រទេសដទៃទៀត។

គួរឱ្យដឹងដែរថា សហព័ន្ធសន្តិភាពសកល ជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្ថានភាពពិគ្រោះយោបល់ទូទៅជាមួយអង្គការសហប្រជាជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក