សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកាជាង ១ម៉ឺនដុល្លារដល់យុវជនម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីចូលរួមហែបក្ស
ភ្នំពេញ៖ ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន គឺលោក សេង ទៀង បានពាំនាំថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ១ម៉ឺនដុល្លារ និង៥លានរៀល ឧបត្ថម្ភជូនយុវជនគណបក្សម្នាក់ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រោយពីបានចូលរួមដង្ហែបក្សប្រជាជនកម្ពុជាក្នុងថ្ងៃឃោសនាបោះឆ្នោតចុងក្រោយកាលពីថ្ងៃសុក្រម្សិលមិញនេះ។
តាមរយៈវីដេអូផុសក្នុងបណ្តោញសង្គម TikTok សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២២ ខែកក្កដានេះ លោក សេង ទៀង បានយកថវិកាចំនួន ១ម៉ឺនដុល្លារនុង៥លានរៀល ផ្តល់ជូនដល់ក្រុមគ្រួសារជនរងគ្រោះ។
គ្រួសារជនរងគ្រោះបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ថវិកានេះ ហើយពួកគាត់បានជូនពរដល់សម្តេចតេជោទាំងពីរមានសុខភាពល្អដើម្បីដឹកនាំប្រទេសកម្ពុជាឱ្យរុងរឿងតទៅមុខជារៀងរហូត៕