ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលរដ្ឋចង់ឱ្យរាជរដ្ឋាភិបាលបន្តរៀបចំរថយន្តក្រុងឥតគិតថ្លៃរាល់ពេលមានបុណ្យទានផ្សេងៗដើម្បីកាត់បន្ថយការចំណាយ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ រថយន្តក្រុងចំនួនជាង ៤០០គ្រឿងមាមាញឹកក្នុងការដឹកពលរដ្ឋ និងកម្មករទៅតាមបណ្តាខេត្តនានាដោយឥតគិតថ្លៃ ដើម្បីបានឱ្យពួកគេអាចទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នានៅថ្ងៃអាទិត្យស្អែកនេះ។

នាព្រឹកព្រលឹមស្រាងៗ នៅតាមគោលដៅចំណតរថយន្តក្រុងក្នុងរាជធានីភ្នំពេញ មានពលរដ្ឋជាច្រើននាំគ្នាសម្រុកមកជិះរថយន្តក្រុងដោយឥតគិតថ្លៃដែលរៀបចំឡើងដោយរាជរដ្ឋាភិបាល ដោយភាគច្រើនពួកគេមករង់ចំាតាំងពីម៉ោង៤កន្លះព្រឹកព្រលឹម ខណៈរថយន្តក្រុងនីមួយៗចេញដំណើរនៅម៉ោង៥កន្លះព្រឹក។

អ្នកសារព័ត៌មាន EAC សង្កេតឃើញថានៅចំណតថយន្តក្រុងនៅសួនច្បារឫស្សីនៅព្រឹកនេះមានពលរដ្ឋជាច្រើនកុះករមករង់ចាំជិះរថយន្តក្រុង ដោយពលរដ្ឋភាគច្រើនមានគោលដៅទៅខេត្តបាត់ដំបង ពោធិ៍សាត់ ព្រៃវែង និងខេត្តស្វាយរៀង។

លោក រាជ្យ វិសាន ជានិស្សិតផ្នែកព័ត៌មានវិទ្យា នៅវិទ្យាស្ថានស៊ីតិក បានលើកឡើងថា រីករាយដែលរាជរដ្ឋាភិបាលគិតគូរក្នុងការផ្តល់រថយន្តក្រុងជិះដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋធ្វើដំណើរទៅបោះឆ្នោតប្រកបដោយភាពសុវត្ថិភាព។

ចំពោះកញ្ញា ជុំ ស្រីនា ជានិស្សិតនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលកំពុងតែអង្គុយក្នុងរថយន្តស្រាប់យល់ឃើញថា ការជិះរថយន្តក្រុងសាធារណៈគឺវាសុវត្ថិភាព ដោយអ្នកបើកបរមានក្រមសីលធម៌ក្នុងការគោរពច្បាប់ចរាចរណ៍ បរិយាកាសក្នុងរថយន្តគឺត្រជាក់ស្រួល ហើយក៏មិនចង្អៀតដែរ។

ពលរដ្ឋម្នាក់ទៀត ដែលត្រូវទៅបោះឆ្នោតនៅខេត្តបាត់ដំបង បានមករង់ចាំជិះរថយន្តក្រុងតាំងពីម៉ោង៤កន្លះ ប៉ុន្តែទើបតែអាចបានឡើងលើរថយន្តក្រុងនៅម៉ោង៧កន្លះព្រឹក គឺកញ្ញា ស្រីនាថ បានរៀបរាប់ថា រីករាយដែលរាជរដ្ឋាភិបាលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ។ កញ្ញាប្រាប់ថា កាលមិនទាន់មានរថយន្តក្រុងសាធារណៈនេះ កញ្ញា និងក្រុមគ្រួសារគឺត្រូវចំណាយថវិកាក្នុងម្នាក់ ១០ម៉ឺនរៀលទាំងទៅ និងត្រឡប់មកវិញ។

កញ្ញាថ្លែងថា៖ «ទាល់ពេលសម្តេចគាត់ជួយសម្រួលអ៊ីចឹង គឺសម្រួលដល់ពួកខ្ញុំបានច្រើន ណាមួយពួកខ្ញុំ (រកស៊ី) អត់សូវបានទៀត អ៊ីចឹងបើអស់ថ្លៃឡាន (ច្រើនទៀត) ហើយបើអត់មានឡានជូនទៅទៀត ប្រហែលជាខ្ញុំអត់បានទៅបោះឆ្នោតទេ»

សម្រាប់កញ្ញា ចង់ឱ្យរាជរដ្ឋាភិបាលបន្តរៀបចំរថយន្តក្រុងដឹកពលរដ្ឋដោយមិនយកថ្លៃបែបនេះតទៅទៀត ពិសេសរៀបចំរថយន្តបន្ថែមឱ្យច្រើនជាងនេះទៀតដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋគ្រប់រូបមានលទ្ធភាពជិះរថយន្តក្រុងបានគ្រប់ៗគ្នា។

អ្នកបើកបររថយន្តក្រុងដឹកពលរដ្ឋទៅខេត្តព្រៃវែង លោក ស៊ុន ហៀង ដែលបម្រើការឱ្យរដ្ឋបាលរាជធានីភ្នំពេញជិត ១០ឆ្នាំមក បានសង្កេតឃើញថា នៅព្រឹកនេះមានប្រជាពលរដ្ឋជាច្រើនមកប្រើប្រាស់មធ្យោបាយសាធារណៈ ដែលជួយសម្រួលដល់ការចំណាយរបស់ពលរដ្ឋ។ លោកថា ទោះបីជារវល់ក្នុងការដឹកជញ្ជូនពលរដ្ឋទៅខេត្ត ប៉ុន្តែលោកក៏មិនភ្លេចទៅបោះឆ្នោតដែរ ពោលលោកនឹងត្រឡប់មកបោះឆ្នោតនៅរាជធានីភ្នំពេញវិញ ក្រោយពីចប់ភារកិច្ចនេះ។

ទាំងពលរដ្ឋ និងអ្នកបើកបរខាងលើ បានអរគុណដល់រាជរដ្ឋាភិបាលដែលបានរៀបចំឱ្យមានរថយន្តក្រុងដឹកទៅតាមបណ្តាខេត្តដោយឥតគិតថ្លៃ រាល់បុណ្យទានធំៗ ជាពិសេសថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលបានឱ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុងចំនួន ៣៥០គ្រឿងសម្រាប់ដឹកពលរដ្ឋទៅតាមខេត្ត ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញបានត្រៀមបម្រុងរថយន្តក្រុងចំនួន ៥០គ្រឿងបន្ថែមទៀត។

លោក ឃួង ស្រេង បានបន្តថា រថយន្តក្រុងដែលរៀបចំសម្រាប់ដឹកពលរដ្ឋ និងកម្មករដើម្បីទៅបោះឆ្នោតនៅតាមខេត្ត គឺមានជាប្រភេទរថយន្តក្រុងចំនួន ២០កៅអី ៣០កៅអី និង៤៥កៅអី។ លោកបញ្ជាក់ថា រថយន្តទាំងអស់ ជារថយន្តដែលខាងប្រទេសកូរ៉េ ចិន និងជប៉ុន ឧបត្ថម្ភជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់សម្រួលដល់ការដឹកជញ្ជូនពលរដ្ឋដោយឥតគិតថ្លៃ។ រថយន្តខ្លះ ជាប្រភេទរថយន្តឈ្នួលរបស់ក្រុមហ៊ុនឯកជន ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញជួលបន្ថែមទៀតដើម្បីបំពេញតម្រូវការរបស់ពលរដ្ឋ។

លោក ឃួង ស្រេង បានលើកឡើងថា ការដែលរាជរដ្ឋាភិបាលរៀបចំរថយន្តក្រុងដឹកពលរដ្ឋ និងកម្មករដោយគិតថ្លៃនេះ គឺកាន់តែធ្វើឱ្យពួកគាត់រីករាយ និងមើលឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់នាយករដ្ឋមន្ត្រីលើប្រជាពលរដ្ឋ។

លោកគូសបញ្ជាក់ ការផ្តល់រថយន្តក្រុងជិះដោយឥតគិតថ្លៃនេះ គឺអាចជួយកាត់បន្ថយលើការចំណាយរបស់ពលរដ្ឋ និងកាត់បន្ថយការឡើងថ្លៃរថយន្តឈ្នួល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក