ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីទទួលជួបអ្នកសង្កេតការណ៍អន្តរជាតិ ដែលអញ្ជើញមកសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបជាមួយនឹងអ្នកអង្កេតការអន្តរជាតិដែលមកអង្កេតការបោះឆ្នោតនៅកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ 

ជំនួបនេះធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ត្រីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ។ 

សមាជិកព្រឹទ្ធសភាអាមេរិក លោក Dan Burton ដែលបានអញ្ជើញមកអង្កេតការបោះឆ្នោតនៅកម្ពុជាបានធ្វើការកោតសរសើរចំពោះដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសនេះនិងសង្ឃឹមថាវាជាឧទាហរណ៍មួយដ៏ល្អទៅកាន់ពិភពលោកផងដែរ។ 

លោកថា៖ «ខ្ញុំដឹងច្រើនណាស់អំពីប្រវត្តិសាស្ត្រកម្ពុជា ដំណើរត្រឡប់ទៅសម័យ ប៉ុល ពត និងសង្គ្រាមវៀតណាម។ ហើយនេះជាការល្អណាស់ដែលឃើញប្រទេសកម្ពុជាក្លាយជាប្រទេសប្រជាធិបតេយ្យ ប្រជាធិបតេយ្យ ហើយខ្ញុំសូមជូនពរឱ្យយើងឃើញរឿងនេះបន្ថែមទៀតនៅក្នុងពិភពលោក»

ប្រធានសហព័ន្ធសន្តិភាពសកលលោក Michael Jenkins បានលើកឡើងថា នេះជាលើកទីមួយហើយដែលលោកបានមកអង្កេតការបោះឆ្នោតនៅកម្ពុជានិងបានថ្លែងកោតសរសើរអំពីដំណើរការនៃការបោះឆ្នោតនេះផងដែរ។ 

គួរឲ្យដឹងផងដែរថា អ្នកសង្កេតការណ៍អន្តរជាតិ និងភ្ញៀវពិសេសសរុបចំនួន ៦០៤នាក់ ដែលមកពីជាង ៤០ស្ថាប័ន ដែលនឹងអញ្ជើញមកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានៅថ្ងៃអាទិត្យនេះ៕

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក