ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបង្ហើបពីរយៈពេលដែលលោក ហ៊ុន ម៉ាណែត អាចកាន់អំណាច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា ប្រហែលតែមួយខែទៀតទេលោក ហ៊ុន ម៉ាណែត អាចនឹងក្លាយទៅជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។

ការលើកឡើងរបស់សម្ដេចតេជោគឺនៅក្នុងបទសម្ភាសន៍មួយជាមួយនឹងស្ថានីយទូរទស្សន៍ចិន Phoenix News ដើរទើបតែត្រូវបានផ្សព្វផ្សាយកាលពីម្សិលមិញ។

ក្នុងវីដេអូបទសម្ភាសនោះសម្តេចតេជោបានលើកឡើងថា៖ «ឥឡូវ ខ្ញុំកំពុងអង្គុយ ដែលមានអំណាចពេញដៃ តែ១ខែក្រោយទៀត ខ្ញុំអត់មានអំណាចចុះហត្ថលេខា, អត់មានអំណាចដូចថ្ងៃនេះទេ»។

ក្នុងវីដេអូរបស់សម្ភាសន៍នោះ សម្ដេចតេជោបានលើកឡើងថា សម្ដេចបានបណ្ដុះបណ្ដាលកូនរបស់សម្ដេច ដើម្បីធ្វើជានាយករដ្ឋមន្ត្រីហើយនេះមិនមែនជារឿងថ្មីនៅលើពិភពលោកនោះទេ កូនមេដឹកនាំពិភពលោកមួយចំនួនបានធ្វើជាឧទាហរណ៍រួចទៅហើយ ដែលបានក្លាយទៅជាមេដឹកនាំប្រទេសបន្តពីឪពុកឬជីតារបស់គេ។ ក្នុងនោះក៏មានមេដឹកនាំនៃសហរដ្ឋអាមេរិកផងដែរ។

សម្ដេចតេជោបានសង្កត់ធ្ងន់ថាសម្ដេចជាអ្នកដែលលះបង់នៅអំណាចដែលខ្លួនមានពេញដៃទៅកាន់អ្នកបន្តវេន ដោយថាការនេះមិនមែនសម្រាប់លោក ហ៊ុន ម៉ាណែត ទេតែដើម្បីជាតិប្រជាជននិងសន្តិភាពនៅក្នុងប្រទេស។

សម្ដេចថា៖ «គេ(ហ៊ុន ម៉ាណែត ) នឹងបម្រើប្រជាជនល្អជាងខ្ញុំ។ អ្នកដែលលះបង់ធំជាងគេ គឺអ្នកណា គឺខ្ញុំទេ។ ធ្លាប់អង្គុយធ្វើនាយករដ្ឋមន្ត្រី ឥឡូវមិនមែនជានាយករដ្ឋមន្រ្តី គ្រាន់តែជាឪពុកនាយករដ្ឋមន្រ្តីទេតើ»

សម្ដេចតេជោបន្ថែមថាមិនអាចហាមឃាត់អ្នកតិចទៀតបានទេ ប៉ុន្តែអ្វីដែលសំខាន់គឺលោក ហ៊ុន ម៉ាណែត អាចធ្វើជានាយករដ្ឋមន្ត្រីបានដោយស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

សម្ដេចថា៖ «វាត្រូវស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា គ្រប់គ្រាន់ហើយ។ គ្មានអ្នកណា មានសិទ្ធិក្នុងការកាត់សិទ្ធិ ហ៊ុន ម៉ាណែត នៅពេលដែល ហ៊ុន ម៉ាណែត អត់មានទោសកំហុសទេ។ មិនមែនបានសេចចក្តីថា កូននាយករដ្ឋមន្រ្តី គ្មានសិទ្ធិធ្វើនយោបាយនោះទេ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក