ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យ គ.ជ.ប៖ ការឃោសនា ២១ថ្ងៃទៅនេះប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ៖ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពទ្ធា បានលើកឡើងនៅក្នុងសន្និសីទសរុបព្រឹត្តិការណ៍ឃោសនាបោះឆ្នោតនាថ្ងៃទី២១ ខែកក្កដា ថាការឃោសនាបោះឆ្នោតរបស់គណបក្សទាំង១៨ រយៈពេល ២១ថ្ងៃកន្លងទៅនេះ គឺប្រព្រឹត្តិទៅដោយរលូន មានសណ្តាប់ធ្នាប់ សុវត្ថិភាព និងគ្មានអំពើហិង្សាកើតឡើងនោះឡើយ។

លោក ហង្ស ពទ្ធា បានបញ្ជាក់ថា រយៈពេលឃោសនា២១ថ្ងៃកន្លងទៅនេះមានគណបក្សចំនួន១៦ ដែលបានរៀបចំដង្ហែក្បួនឃោសនាតាមបណ្តារាជធានីខេត្ត ដោយឡែកគណបក្សចំនួន ២ទៀតគឺធ្វើការឃោសនាបោះឆ្នោតតាមរយៈចែកលិខិតប័ណ្ណគោលនយោបាយ។

លោកបញ្ជាក់ទៀត រដូវកាលឃោសនាបោះឆ្នោតអាណត្តិទី៧នេះ មានសមាជិក សមាជិកាមកពីគណបក្សទាំងអស់សរុបចំនួន២លាន២សែននាក់ដែលបានចូលរួមឃោសនាបោះឆ្នោតទូទាំងប្រទេស ដោយប្រើមធ្យោបាយឃោសនាតាមរថយន្តចំនួនជិត ១០ម៉ឺនគ្រឿង ម៉ូតូជាង៧២ម៉ឺនគ្រឿង កង់ជាង ១ម៉ឺនគ្រឿង និងតាមមធ្យោបាយផ្សេងៗទៀត។

បើតាមអ្នកនាំពាក្យគ.ជ.ប ក្នុងចំណោមគណបក្សទាំង១៦ គឺមានគណបក្សប្រជាជនកម្ពុជាដែលមានការរៀបចំដង្ហែក្បួនឃោសនាក្នុងទ្រង់ទ្រាយធំជាងគេ។

លោកបានលើកឡើងថា អាជ្ញាធរគ្រប់បណ្តារាជធានីខេត្តទាំងអស់បានចូលរួមសហការជាមួយគណបក្សនយោបាយគ្រប់ទាំងអស់ក្នុងការសម្របសម្រួលការដង្ហែក្បួនឃោសនាដោយមិនប្រកាន់និងរើសអើងគណបក្សណាមួយឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក