ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋសភាប្រទេសម៉ាឡេស៊ីកត់សម្គាល់ឃើញរាជធានីភ្នំពេញមានការប្រែប្រមុខមាត់យ៉ាងឆាប់រហ័សនិងមានសោភ័ណភាពយ៉ាងស្រស់ស្អាត

ភ្នំពេញ៖ ប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី លោក តាន់ ស្រ៊ី ដាតុ ចូហារី ប៊ីន អាប់ឌុល បានលើកឡើងថា លោកបានមកកម្ពុជាកាលពីឆ្នាំ២០០០ ប៉ុន្តែបើប្រៀបធៀបពីពេលនោះមកពេលនេះ រាជធានីភ្នំពេញ មានការប្រែប្រមុខមាត់យ៉ាងឆាប់រហ័សនិងមានសោភ័ណភាពយ៉ាងស្រស់ស្អាតទៀតផង។

លោក តាន់ ស្រ៊ី ដាតុ ចូហារី ប៊ីន អាប់ឌុល ថ្លែងដូចនេះក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ខណៈរូបលោកក៏នឹងចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជាផងដែរ។

ប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី ចូលរួមអបអរសាទរជាមួយសម្តេចប្រធានរដ្ឋសភា នៅពេលបានឃើញកម្ពុជាមានការីកចម្រើនយ៉ាងឆាប់រហ័ស និងបានជម្រាបសម្តេច ហេង សំរិន ពីលទ្ធផលមួយចំនួនដែលលោកបានជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ព្រមទាំងអបសារទរពីដំណើរការបោះឆ្នោតនៅកម្ពុជានិងបានលើកឡើងថាការបោះឆ្នោតនេះគឺដើម្បីថែរក្សាសុខសន្តិភាពនិងបន្តការអភិវឌ្ឍរបស់ប្រទេសទៅមុខទៀត។

ជាមួយគ្នានេះ សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា វត្តមានរបស់ប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី នាពេលនេះនឹងរួមចំណែកបន្ថែមទៀត ក្នុងការពូនជ្រុំលើកកម្ពស់ទំនាក់ ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិទាំងពីរ ដែលមានជាង ៦០ឆ្នាំមកនេះ ឱ្យ កាន់តែរឹងមាំខ្លាំងក្លាថែមទៀត។ ជាពិសេសការចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោតជាតិខាងមុខនេះ ដែលនឹងចូលរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ទទួលបានជោគជ័យ ប្រកប ដោយតម្លាភាព សេរី និងយុត្តិធម៌។

សម្តេចបញ្ចាក់ថា រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រកិច្ចសហប្រតិបត្តិការពហុវិស័យ ដែលស្ថាប័ននីតិប្រតិបត្តិ នៃ ប្រទេសទាំងពីរបានធ្វើរួមគ្នា លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអប់រំជាដើម។សម្តេចលើកឡើងបន្តថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើនក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

គួរឱ្យដឹងដែរថា ក្រៅពីកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌក្រុមមិត្តភាពរដ្ឋសភា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ លើការងារនីតិកម្ម រដ្ឋ សភា ទាំងពីរក៏បានគាំទ្រគ្នាទៅវិញទៅមក លើវេទិកាអន្តរសភានានាទាំងក្នុងតំបន់ និងសកលលោក មានជាអាទិ៍៖ អន្តរសភាអាស៊ាន(AIPA) និងសហ ភាពសភា (IPU) ជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក