ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ផ្អាកការនាំភ្ញៀវឡើងកំសាន្តនៅលើភ្នំខ្នងផ្សារពីថ្ងៃទី២១-២៣ ខែកក្កដា

កំពង់ស្ពឺ៖ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ផ្អាកការនាំភ្ញៀវឡើងកំសាន្តនៅលើភ្នំខ្នងផ្សារចាប់ពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។

មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងសហគមន៍តំបន់ការពារធម្មជាតិ បានជូនដំណឹងជាសាធារណៈដល់ពលរដ្ឋ និងសាធារណៈជនទាំងអស់ដែលមានបំណងចង់ឡើងកំសាន្តនៅលើភ្នំខ្នងផ្សារ នៃឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ភូមិសាស្ត្រខេត្តកំពង់ស្ពឺឱ្យដឹងថា ចាប់ពីថ្ងៃទី២១ ដល់ទី២៣ ខែកក្កដា នឹងត្រូវផ្អាកការនាំភ្ញៀវឡើងកំសាន្តនៅលើភ្នំខ្នងផ្សារ និងមិនអនុញ្ញាតឱ្យបប្រជាពលរដ្ឋ សាធារណៈជនទាំងអស់ ឡើងទៅលេងកម្សាន្តឡើយ។ ដោយសារនៅថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។

មន្ទីរបរិស្ថានសុំការយោគយល់ពីប្រជាពលរដ្ឋ និងសាធារណៈទាំងអស់ឱ្យបានទទួលជាព័ត៌មាន ដោយក្តីអនុគ្រោះ។ ក្នុងករណីប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ពុំព្រមអនុវត្តន៍តាមសេចក្ដីប្រកាស ជូនដំណឹងខាងលើ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងអង្គភាព ពាក់ព័ន្ធទាំងអស់ ចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក