BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៨៨ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៦៥ករណី ខណៈអ្នកជំងឺ ៦២៤នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៩នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៨០,៨១៣នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៥២៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៧៤,០៤៥នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១១,៧០០ករណី៕