ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានសភាម៉ាឡេស៊ីប្រាប់មេដឹកនាំបណ្តាប្រទេសអាស៊ានគួររៀនសូត្រអំពីការតស៊ូដ៏ស្វិតស្វាញរបស់សម្តេចតេជោ

ភ្នំពេញ៖ ក្នុងដំណើរមកកម្ពុជាដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោត ប្រធានសភាម៉ាឡេស៊ី លោក តាន់ស៊្រីដាតូ ហ្សហារី ប៊ីនអាប់ឌុល (Tan Sri Dato Johari bin Abdul) បានចូលជួបសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដោយលោកបាននិយាយនៅចំពោះមុខសម្តេច លោកពិតជាស្ងប់ស្ងែងដែលបានឃើញទីក្រុងភ្នំពេញមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស។

លោកប្រធានសភាម៉ាឡេស៊ី បានលើកឡើងថាលោកសឹងតែមិនជឿថា ទីក្រុងភ្នំពេញមានការរីកចម្រើនលូតលាស់ មានអគារខ្ពស់ៗ និងផ្លូវគមនាគមន៍ខ្វាត់ខ្វែងច្រើនបែបនេះ។ លោកបានរំលឹកពីដំណើរកាលពីឆ្នាំ២០០០ ពេលនោះលោកបានធ្វើដំណើរទៅខេត្តកំពង់ចាម មានផ្លូវដ៏រលាក់ដែលលោកប្រៀបជាការធ្វើដំណើរតាមទូក លើទឹកដែលមានរលកដូច្នេះដែរ។

លោកក៏បានរៀបរាប់ពីការអានសៀវភៅជាច្រើន ពីប្រវត្តិរបស់សម្តេចនិងបានយល់ថា ដំណើរការតស៊ូដ៏ស្វិតស្វាញ់ ការឆ្លងកាត់ការលំបាក ការបែកបាក់គ្រួសារ ដើម្បីរំដោះប្រទេសជាតិពីរបបខ្មែរក្រហម និងបានដឹកនាំប្រទេសឲ្យមានការរីកចម្រើន ឲ្យមានការឯកភាពជាតិ ដែលមេដឹកនាំបណ្តាប្រទេសអាស៊ាន គួរអនុវត្តន៍និងរៀនសូត្រតាម។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណ ជូនចំពោះចំណាប់អារម្មណ៍ប្រកបដោយភាពវិជ្ជមានរបស់លោកប្រធានសភាម៉ាឡេស៊ី។

សម្តេចតេជោ បានគូសបញ្ជាក់បន្ថែមថា រូបសម្តេចផ្ទាល់បានខិតខំធ្វើការដោយលំបាកលំបិនបំផុត មានប្រវត្តិឈឺចាប់ និងបានកសាងប្រទេសពីបាតដៃទទេរ បន្តិចម្តងៗ ដោយចាប់ផ្តើមពីការបញ្ចប់សង្រ្គាម ដែលជាឱកាសមាសសម្រាប់កម្ពុជាក្នុងរយៈពេល ២៤ឆ្នាំចុងក្រោយ ដោយបានបង្រួបបង្រួមប្រទេសឲ្យមានការឯកភាពទឹកដីតែមួយ គ្មានការរើសអើងជាតិសាសន៍ សាសនា មានសិទ្ធសេរីភាព មានប្រជាធិបតេយ្យ និងបានធ្វើឲ្យសេដ្ឋកិច្ចមានកំណើនជាលំដាប់។

សម្តេចតេជោបានថ្លែងដូច្នេះថា៖«បើទោះបីជាកម្ពុជាជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចជាបន្តបន្ទាប់ ជំងឺរាតត្បាតកូវីដ-១៩ និងបច្ចុប្បន្នសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែនក៏ដោយ ក៏កម្ពុជាអាចរក្សាបាននូវកំណើនមួយដ៏ល្អ ពោលគឺកាលពីឆ្នាំ២០២២ កន្លងមក កម្ពុជារក្សាបានកំណើនប្រមាណជាង ៥ភាគរយ ហើយសង្ឃឹមថានិងរក្សាបានកំណើន ៥,៦ភាគរយ នៅក្នុងឆ្នាំ២០២៣»។

សម្តេចតេជោបន្តថា កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កម្ពុជារក្សាបាននូវសុខដុមរមនាគ្រប់សាសនាទាំងអស់ ជនជាតិម៉ូស្លីមមានសិទ្ធសេរីភាព មានការរីកចម្រើន មិនមានការរើសអើង និងត្រូវបានយកចិត្តទុកដាក់ មានតួនាទីនៅក្នុងស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ បានទទួលការហ្វឹកហ្វីន ដែលបច្ចុប្បន្នបងប្អូនម៉ូស្លីមនៅកម្ពុជា មានបញ្ញាវន្តជាច្រើន និងបានបម្រើការងារនៅគ្រប់លំដាប់ថ្នាក់ ក្នុងរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា និងអ្នកការទូត ដែលកាន់តួនាទីជាឯកអគ្គរាជទូតនៅតាមបណ្តាប្រទេសអារ៉ាប់មួយចំនួនផងដែរ។

នៅលើទំនាក់ទំនងទ្វេភាគី សម្តេចតេជោមានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ បានឆ្លងកាត់ការផ្លាស់ប្តូរទស្សនកិច្ចជាបន្តបន្ទាប់ មានការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម។ សម្តេចបន្តថា យើងបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចនានាកន្លងមក ពិសេសទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អ៊ីនវ៉ា អ៊ីប្រាហ៊ីម មកកាន់កម្ពុជាកាលពីដើមឆ្នាំ២០២៣ បានពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងប្រធានសភា នៃប្រទេសម៉ាឡេស៊ី បានឯកភាពគ្នាក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀត ក្នុងក្របខណ្ឌអាស៊ាន ដែលប្រទេសទាំងពីរត្រូវជួយគ្នាទៅវិញទៅមក ពិសេសនៅលើបញ្ហាបម្រែបម្រួលអាកាសធាតុ បញ្ហាសសន្តិសុខស្បៀង បង្កើនការតភ្ជាប់រវាងបណ្តាប្រទេសនានា នៅក្នុងវិស័យថាមពល ការប្រើប្រាស់ឡើងវិញនូវថាមពលកកើតឡើវិញ និងកិច្ចសហប្រតិបត្តិការលើការផលិតស្បៀងផ្គត់ផ្គង់ស្បៀងនៅក្នុងតំបន់ប្រកបដោយស្ថេរភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក