ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ដឹកនាំដង្ហែក្បួនឃោសនាបោះឆ្នោតនៅថ្ងៃចុងក្រោយ

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានដឹកនាំសមាជិក សមាជិកា ដង្ហែក្បួនឃោសនាបោះឆ្នោតនៅថ្ងៃចុងក្រោយទី២១ ខែកក្កដា ឆ្នាំ២០២៣ ចាប់ផ្តើមពីកោះពេជ្រ បន្តដង្ហែតាមផ្លូវនានានៅទីក្រុងភ្នំពេញ ដោយមានប្រជាពលរដ្ឋជាច្រើនឈរនៅមុខផ្ទះ ឬតាមផ្លូវបង្ហាញការគាំទ្រ។

ទោះបីនៅព្រឹកថ្ងៃហែឃោសនាបោះឆ្នោតចុងក្រោយនៅរាជធានីភ្នំពេញនេះ មានភ្លៀងរលឹមតិចៗមែន ប៉ុន្តែមិនបានរារាំងដល់ការដង្ហែក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជាឡើយ។ នៅតាមដងផ្លូវមួយចំនួនមានសមាជិកសមាជិកាជាច្រើននាក់ឈរជាជួរដើម្បីចាំស្វាគមន៍ការមកដល់ក្បួនដង្ហែរបស់លោក ហ៊ុន ម៉ាណែត ដោយមានរៀបចំជាឆាកប្រគំតន្រ្តី ចាក់បទចម្រៀង និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ហើយមានសមាជិកសមាជិការាំលេងសប្បាយរីករាយ។

លោក ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីបិទឃោសនាការបោះឆ្នោតថា រយៈពេលឃោសនាបោះឆ្នោតគណបក្សប្រជាជនកម្ពុជាចំនួន ២១ថ្ងៃកន្លងទៅនេះបានប្រព្រឹត្តិទៅប្រកបដោយទទួលខុសត្រូវ គោរពយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ពុំមានបាតុភាពកើតឡើងគួរជាទីកត់សម្គាល់ឡើយ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីមហាជន ស័ក្តសមជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ។

គូសបញ្ជាក់ថា នៅថ្ងៃនេះគឺជាថ្ងៃឃោសនាបោះឆ្នោតចុងក្រោយ ដោយបណ្តាគណបក្សនីមួយៗកំពុងមាមាញឹកក្នុងការឃោសនារកសំឡេងឆ្នោត។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នឹងចាប់ផ្ដើមនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដោយមានគណបក្សចូលរួមប្រកួតប្រជែងចំនួន ១៨គណបក្ស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក