ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មន្ត្រីរាជការ កម្មករ និយោជិត ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យឈប់សម្រាក ៣ថ្ងៃដើម្បីបានទៅបោះឆ្នោត

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមន្ត្រីរាជការ កម្មករ និយោជិត ឈប់សម្រាកពីការងាររយៈពេល៣ថ្ងៃដោយមានប្រាក់ឈ្នួលចាប់ពីថ្ងៃទី២២-២៤ ខែកក្កដា ដើម្បីឱ្យពួកគេបានទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម ក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត កាស៊ីណូ ផ្សារទំនើប និងគ្រប់អាជីវកម្មទាំងអស់ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតបានឈប់សម្រាករយៈពេល៣ថ្ងៃជាកំហិតដើម្បីឱ្យពួកគេទៅចូលរួមបោះឆ្នោត។

ក្រសួងការងារបានប្រកាសសេចក្តីណែនាំនៅថ្ងៃទី១៨ ខែកក្កដា ថា ករណីម្ចាស់សហគ្រាស រោងចក្រ និងក្រុមហ៊ុនផ្សេងៗដែលមិនអនុញ្ញាតឱ្យឈប់សម្រាកទេ កម្មករនិយោជិតអាចផ្តល់ព័ត៌មានមកក្រសួងជាបន្ទាន់តាមរយៈតេឡេក្រាម https://t.me/KhmerWorkerChat (ឈ្មោះ «សម្រាប់ កម្មករ និយោជិត» ឬតាមរយៈលេខទូរសព្ទបន្ទាន់ ១២៩៧។

កម្មករ និយោជិត និងពលរដ្ឋដែលនឹងត្រូវទៅបោះឆ្នោតនៅស្រុកកំណើត លែងមានផលលំបាកក្នុងការចំណាយលុយលើថ្លៃធ្វើដំណើរ ដោយសារតែរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៣៥០គ្រឿងសម្រាប់ដឹកជញ្ជូនពលរដ្ឋដល់ស្រុកកំណើតដោយឥតគិតថ្លៃដើម្បីចូលរួមទៅបោះឆ្នោត។

ជាមួយគ្នានេះពលរដ្ឋនៅរាជធានីភ្នំពេញ ក៏អាចជិះរថយន្តក្រុងឥតគិតថ្លៃទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតក្នុងរាជធានីភ្នំពេញផងដែរដោយមានរថយន្តក្រុងចំនួន ៨០គ្រឿងនៅចាំដឹកពលរដ្ឋដោយក្តីរីករាយ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក