ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រតិភូសង្កេតការណ៍អន្តរជាតិអញ្ជើញមកដល់កម្ពុជាជាបន្តបន្ទាប់ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោត

ភ្នំពេញ៖ គណៈប្រតិភូសង្កេតការណ៍អន្តរជាតិ និងភ្ញៀវពិសេសសរុបចំនួនជាង៦០០នាក់មកពីជាច្រើនប្រទេស នឹងអញ្ជើញមកកម្ពុជាដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ខាងមុខនេះ។ គណៈប្រតិភូសង្កេតការណ៍បរទេសជាច្រើនរូបបានអញ្ជើញមកដល់កម្ពុជាប្រកបដោយសុវត្ថិភាពជាបន្តបន្ទាប់ និងមានគណៈប្រតិភូសង្កេតការណ៍ជាច្រើននាក់ទៀតកំពុងតែធ្វើដំណើរមកកាន់កម្ពុជា។

គិតត្រឹមថ្ងៃទី២០ ខែកក្កដា នេះមានគណៈប្រតិភូសង្កេតការណ៍បរទេសជាច្រើនរូបមកពីប្រទេសនានាបានមកដល់កម្ពុជាមានដូចជា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋហ្គីណេប៊ីស្សូ គណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិ នៃប្រទេសម៉ាល់ឌីវ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គណៈប្រតិភូអ្នកសង្កេតការណ៍ ICAPP ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ គណៈប្រតិភូសមាគមសមាជិកសភាអន្តរជាតិដើម្បីសន្តិភាព និងបណ្តាគណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិជាច្រើនរូបទៀត។

សម្តេចតេជោ បានសរសេរសារតាមតេឡេក្រាមនៅថ្ងៃនេះ ដោយបានអរគុណចំពោះលោកប្រធានសភា ប្រទេសម៉ាឡេស៊ី និងនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីស្សូ អតីតប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល អតីតប្រធាន អនុប្រធានរដ្ឋសភាទាំង១១រូបដែលបានចំណាយពេលវេលាធ្វើដំណើរមកកាន់កម្ពុជា។ ព្រមទាំងស្វាគមន៍ដល់ប្រតិភូសង្កេតការណ៍បរទេសចំនួន៣៣៣រូបដែលនឹងមកចូលរួមក្នុងដំណើរការបោះឆ្នោត។

អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នឹងរៀបចំធ្វើសិក្ខាសាលាស្តីពីការចូលរួមសង្កេតការណ៍សម្រាប់អ្នកសង្កេតការណ៍អន្តរជាតិចាប់ពីថ្ងៃទី២១-២២ និងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក