ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ចន ណារិទ្ធិ៖ រដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភរហូតដល់ជាង ២លានរៀល ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ

ភ្នំពេញ៖ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លោក ចន ណារិទ្ធិ បញ្ចាក់ថា រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភរហូតដល់ជាង ២លានរៀលជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ ដោយនឹងគិតតាមចំនួនកូន និងលក្ខខណ្ឌពាក់ព័ន្ធចាំបាច់មួយចំនួនទៀត។

លោក ចន ណារិទ្ធិ បានឱ្យដឹងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ថា រាជរដ្ឋាភិបាលនឹងពង្រីកកិច្ចគាំពារសង្គមបន្ថែមដល់ស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ មកពីផ្នែកពាក់ព័ន្ធ ក្នុងគោលបំណងលើកកម្ពស់សុខុមាភាពមាតា និងកុមារតូច ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ចាប់ពីក្នុងផ្ទៃ រហូតអាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតី ក្នុងរយៈពេល ១ ០០០ថ្ងៃ ដំបូងនៃជីវិត។

លោកបានបញ្ជាក់ថា ចាប់ពីដើមខែសីហា ឆ្នាំ២០២៣ ខាងមុ រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់ស្ត្រីដែលជាមន្រ្តីរាជការ មន្រ្តីកិច្ចសន្យា មន្រ្តីកម្មសិក្សា កម្មករនិយោជិតជាសមាជិក ប.ស.ស. និងស្រ្តីមកពីគ្រួសារក្រីក ក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល រហូតដល់កូនមានអារយុ២ឆ្នាំ ដែលសរុបជាសាច់ប្រាក់មានចំនួនប្រមាណ ១ ៥២០ ០០០ រហូតដល់ ២ ៧២០ ០០០រៀលដោយនឹងគិតតាមចំនួនកូន និងលក្ខខណ្ឌពាក់ចាំបាច់មួយចំនួនទៀត ដើម្បីបន្តគាំពារស្រ្តីមានផ្ទៃពោះ និងកុមារតូច ក៏ដូចជាជំរុញការអភិវឌ្ឍមូលធនមនុស្សបន្ថែមទៀតស្របតាមគោលនយោបាយជាតិគាំពារសង្គម។

អនុរដ្ឋលេខាធិការរូបនេះ បានលើកឡើងថា រាជរដ្ឋាភិបាលតែងតែគិតគូរជាប់ជានិច្ច លើការអភិវឌ្ឍមូលធនមនុស្ស ស្របតាមគោលនយោបាយជាតិគាំពារសង្គម និងផែនការអវិវឌ្ឍជាតិ តាមរយៈការដាក់ឱ្យអនុវត្តកម្មវិធី ឬរបបនានាដើម្បីគាំពារដល់ពលរដ្ឋកម្ពុជា ជាពិសេសស្រ្តីមានផ្ទៃពោះ ដែលរួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន និងការផ្តល់ប្រាក់ឧបត្ថម្ភមាតុភាពជូនមន្រ្តីរាជការជាស្រ្តីសម្រាលកូនជាដើម។

ជាមួយគ្នានេះ លោក ចន ណារិទ្ធិ បានពន្យល់ពីនីតិវិធីនៃការបើកផ្តល់ចែកចេញជា៣ ដំណាក់កាល ដោយ ដំណាក់កាលទី១ ជាដំណាក់កាលមកពិនិត្យផ្ទៃពោះមុនសម្រាល ៤លើក ដំណាក់កាលទី២ ពេលសម្រាល និង ដំណាក់កាលទី៣ ជាដំណាក់កាលយកកូនមកពិនិត្យសុខភាព និងទទួលវ៉ាក់សាំងបង្ការបន្ទាប់ សរុបចំនួន ១០ដង ដោយគោរពតាមលក្ខខណ្ឌផ្សេងៗមួយចំនួនទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក