ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាត្រៀមបញ្ជូនកីឡាករ-កីឡាការនីទៅចូលរួមប្រកួតកីឡានៅប្រទេសកាណាដា

ភ្នំពេញ៖ គ្រូបង្វឹក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃចំនួន ៤៨រូប នឹងត្រៀមខ្លួនទៅចូលរួមប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police and Fire Games 2023) នៅប្រទេសកាណាដាចាប់ពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករកីឡាការិនីនៅថ្ងៃព្រហស្បតិ៍ទី២០ ខែកក្កដា ហើយក៏មានការចូលរួមដោយអគ្គស្នងការនគរបាលជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សរ សិទ្ធិ បានបញ្ជាក់ឱ្យដឹងថាកីឡាករ កីឡាការិនីកម្ពុជា នឹងចូលរួមប្រកួតលើ១៣ប្រភេទកីឡា រួមមានកីឡាវាយសី កីឡាលើកទម្ងន់ កីឡាយូដូ កីឡាជីជិតស៊ូ កីឡាការ៉ាតេ កីឡាហែលទឹក កីឡាវាយកូនឃ្លីលើតុ កីឡាបាល់ទះក្នុងសាល កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាចំបាប់ កីឡាចំបាច់កាច់ដៃ កីឡាវាយកូនគោល កីឡា Bench Press និងកីឡា Push Pull Lifting។

លោក សរ សិទ្ធិ បានប្រាប់ឱ្យដឹងថាប្រទេសកម្ពុជាធ្លាប់បានបញ្ជូនប្រតិភូកីឡាចូលរួមចំនួន២លើក ក្នុងចំណោមការរៀបចំចំនួន ២០លើក។ លោកបញ្ជាក់ថា កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក គឺរៀបចំឡើងដើម្បីបង្ហាញពីសាមគ្គីភាព សមត្ថភាព និងទេព្យកោសល្យរបស់កងនគរបាលនៃប្រទេសនីមួយៗ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣នេះ ជាបេសកកម្មដ៏មានសារៈសំខាន់ មិនត្រឹមតែសម្រាប់ក្រសួងមហាផ្ទៃប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ប្រទេសជាតិទាំងមូល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក