ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលខេត្តព្រះសីហនុអនុញ្ញាតឱ្យទូកកាណូតធ្វើដំណើរតាមសមុទ្រ តែត្រូវបង្កើនការប្រុងប្រយ័ត្ន

ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបង្ហោះវីដេអូនាព្រឹកថ្ងៃទី២០ ខែកក្កដានេះ ដោយអនុញ្ញាតឱ្យភ្ញៀវទេសចរអាចធ្វើដំណើរទៅដីកោះនានាតាមរយៈទូកកាណូតប្រកបដោយសុវត្ថិភាព ប៉ុន្តែត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់។ លោក គួច ចំរើន អនុញ្ញាតឱ្យធ្វើដំណើរតាមផ្លូវទឹកនេះក៏ដោយសារតែយល់ឃើញថាអាកាសធាតុក្នុងខេត្តព្រះសីហនុមានភាពល្អប្រសើរឡើងវិញ។

ជាមួយគ្នានេះដែរលោក គួច ចំរើន ក៏បានអនុញ្ញាតឱ្យអ្នកនេសាទចេញទៅនេសាទនៅសមុទ្របានជាធម្មតាវិញ។ ប៉ុន្តែលោកណែនាំថា អ្នកនេសាទគួរតែចេញទៅនេសាទតែមួយថ្ងៃបានហើយ ត្រូវត្រឡប់មកដីគោកវិញ។

លោកបានណែនាំដល់អ្នកធ្វើដំណើរតាមទូកកាណូតនីមួយៗត្រូវតែពាក់អាវពោងរាល់ពេលធ្វើដំណើរតាមផ្លូវទឹកដើម្បីជៀសវាងហានិភ័យគ្រោះថ្នាក់ជាយថាហេតុណាមួយ។

លោកអភិបាលខេត្ត ក៏បានណែនាំឱ្យអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ត្រូវត្រៀមលក្ខណៈជាប់ជាប្រចាំ ដើម្បីចេញអន្ដរាគមន៍ក្នុងករណីចាំបាច់ណាមួយ ជាពិសេសត្រូវនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច ខ្លាចក្រែងពួកគាត់ត្រូវការជំនួយក្នុងករណីបន្ទាន់។

កាលពីថ្ងៃចុងសប្តាហ៍មុន លោក គួច ចំរើន បានស្នើឱ្យផ្អាកធ្វើដំណើរតាមផ្លូវសមុទ្រទៅកោះនានា ឬទៅនេសាទ ឬចេញត្រឡប់ទៅដីគោកវិញ ជាបណ្តោះអាសន្នសិន ព្រោះតែមានខ្យល់បោកបក់ និងរលកខ្ពស់ៗ។ អភិបាលខេត្តព្រះសីហនុបានបញ្ជាឱ្យបញ្ចេញកប៉ាល់ចំនួន៥គ្រឿងយកទៅដឹកភ្ញៀវទេសចរដែលជាប់គាំងនៅតាមកោះនានាកាលពីថ្ងៃចន្ទនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក