ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកសង្កេតការណ៍អន្តរជាតិ និងភ្ញៀវពិសេសជាង ៦០០នាក់នឹងអញ្ជើញមកចូលរួមដំណើរការបោះឆ្នោតនៅកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់ EAC ថា គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍អន្តរជាតិ និងភ្ញៀវពិសេសសរុបចំនួន ៦០៤នាក់ ដែលមកពីជាង ៤០ស្ថាប័ន ដែលនឹងអញ្ជើញមកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានៅថ្ងៃអាទិត្យនេះ។

ខណៈនៅសល់ ២ថ្ងៃទៀត ថ្ងៃបោះឆ្នោតនឹងឈានមកដល់ អ្នកសង្កេតការណ៍អន្តរជាតិមួយចំនួន ក្នុងនោះក៏មាននាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋហ្គីណេប៊ីស្សូបានអញ្ជើញមកដល់កម្ពុជានៅថ្ងៃនេះ ហើយនឹងមានប្រធានសភាប្រទេសម៉ាឡេស៊ីអតីតប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល អតីតប្រធាន អនុប្រធានរដ្ឋសភាទាំង ១១រូប ក៏នឹងអញ្ជើញមកកម្ពុជាដោយផ្ទាល់ផងដែរ ព្រមជាមួយនឹងអ្នកសង្កេតការណ៍បរទេសជាច្រើននាក់ទៀតក៏កំពុងតែអញ្ជើញមកដល់ជាបណ្តើរៗ។

សម្តេចតេជោ បានសរសេរសារតាមតេឡេក្រាមនៅថ្ងៃនេះ ដោយបានអរគុណចំពោះលោកប្រធានសភា ប្រទេសម៉ាឡេស៊ី និងនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីស្សូ អតីតប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល អតីតប្រធាន អនុប្រធានរដ្ឋសភាទាំង ១១រូបដែលបានចំណាយពេលវេលាធ្វើដំណើរមកកាន់កម្ពុជា។ ព្រមទាំងស្វាគមន៍ដល់ប្រតិភូសង្កេតការណ៍បរទេសចំនួន៣៣៣រូបដែលនឹងមកចូលរួមក្នុងដំណើរការបោះឆ្នោត។

 អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នឹងរៀបចំធ្វើសិក្ខាសាលាស្តីពីការចូលរួមសង្កេតការណ៍សម្រាប់អ្នកសង្កេតការណ៍អន្តរជាតិចាប់ពីថ្ងៃទី២១-២២ និងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក