កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

លទ្ធផលបឋមនៃការបោះឆ្នោតឆ្នាំ២០២៣ និងផ្សាយនៅល្ងាចថ្ងៃបោះឆ្នោត

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានជាតិ-អន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ឱ្យបានដឹងនឹងធ្វើការផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ម៉ោង១២យប់ ។

សេចក្តីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា គ.ជ.ប បន្តផ្សាយចាប់ពីម៉ោង ៨ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ តាមប្រព័ន្ធផ្សព្វផ្សាយរួមមាន ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក), វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz), ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP, គេហទំព័រ គ.ជ.ប ៖ electresult.nec.gov.kh, កម្មវិធីទូរសព្ទដៃ (App) ៖ NEC KH និង CamNEC News, Facebook ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee, YouTube ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee។

ណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគូសបញ្ជាក់ថា «គណបក្សនយោបាយចំនួន១៨ បានចូលរួមប្រកួត ប្រជែងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិ កាលទី៧នឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នឹងមានប្រជាពលរដ្ឋ ចំនួនជាង៩លាននាក់នឹងចេញទៅបោះឆ្នោត ជ្រើសតំណាងរបស់ខ្លួន ដោយការជឿទុកចិត្ត ដើម្បីអនាគតរុងរឿងរស់នៅក្រោមម្លប់សន្តិភាព»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក