ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ នឹងចូលរួមសង្កេតការណ៍ដោយផ្ទាល់ការបោះ ឆ្នោតសកលនៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃប្រទេសហ្គីណេប៊ីសាវ លោក នូណូ ហ្គូមេស ណាប៊ីអេម (Nuno Gomes Nabiam) នឹងចូលរួមសង្កេតការណ៍ដោយផ្ទាល់ ការបោះឆ្នោតសកលនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងធ្វើការផ្លាស់ប្ដូរបទពិសោធន៍ស្តីពីការបោះឆ្នោត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ លោក នូណូ ហ្គូមេស ណាប៊ីអេម (Nuno Gomes Nabiam) នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជាពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ច លោក នូណូ ហ្គូមេស ណាប៊ីអេ នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន និងចូលរួមកម្មវិធីអាហារពេល ល្ងាចការងារ ដែលរៀបចំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី។

ជំនួបនេះនឹងផ្តល់ឱកាសសម្រាប់ថ្នាក់ដឹកនាំទាំងពីរ ធ្វើការពិភាក្សាលើប្រធានបទទ្វេភាគីមួយចំនួន រៀបចំផែនការសកម្មភាពនានា សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈ លើបញ្ហាតំបន់និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។

ជាមួយគ្នានេះ លោក នូណូ ហ្វូមេស ណាប៊ីអេ ក៏នឹងជួបសន្ទនាជាមួយ សម្តេចក្រឡាហោម ស ខេង

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ។

គួរឱ្យដឹងដែរថា ដំណើរទស្សនកិច្ចការងារជាលើកដំបូងរបស់ លោក នូណូ ហ្គូមេស ណាប៊ីអេម មកកាន់កម្ពុជា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយ នៅក្នុងទំនាក់ទំនងជាមិត្តរវាងប្រទេសទាំងពីរ ព្រមទាំងនឹងរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អ ដើម្បីជាផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក