ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សន្លឹកឆ្នោត និងសម្ភារសម្រាប់បម្រើឱ្យបោះឆ្នោត បានដឹកទៅដល់ខេត្តទាំង២៤ រួចហើយ

ភ្នំពេញ៖ សន្លឹកឆ្នោត ថ្នាំជ្រលក់ដៃលុបមិនជ្រះ និងសម្ភារផ្សេងៗទៀតសម្រាប់បម្រើឱ្យការបោះឆ្នោត បានដឹកទៅដល់បណ្តាខេត្តទាំង២៤រួចរាល់ ហើយក៏បានដឹកទៅដល់គណៈកម្មាធិការឃុំសង្កាត់រៀបចំការបោះឆ្នោត ប៉ុន្តែនៅតែខេត្តជាប់សមុទ្រ និងខេត្តនៅភូមិភាគឦសានប៉ុណ្ណោះដែលមិនទាន់ដឹកទៅដល់គណៈកម្មាធិការឃុំសង្កាត់។

អ្នកនាំពាក្យគ.ជ.ប ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់ EAC ថា សម្ភារសម្រាប់បម្រើឱ្យការបោះឆ្នោតថ្នាក់ជាតិ ត្រូវបានអាជ្ញាធរខេត្តនីមួយៗរៀបចំដឹកជញ្ជូនបន្តទៅគណៈកម្មាធិការឃុំសង្កាត់រៀបចំការបោះឆ្នោតរួចរាល់ហើយ ប៉ុន្តែលើកលែងតែនៅខេត្តព្រះសីហនុ កោះកុង កំពត មណ្ឌលគីរី និងខេត្តរតនគិរី ដែលខាងអាជ្ញាធរខេត្តមិនទាន់ដឹកជញ្ជូនទៅតាមគណៈកម្មាធិការឃុំសង្កាត់រៀបចំការបោះឆ្នោត។

បើតាមអ្នកនាំពាក្យ គ.ជ.ប នៅថ្ងៃស្អែកទី២០ ខែកក្កដា អាជ្ញាធរខេត្តមណ្ឌលគីរី និងខេត្តរតនគិរី អាចនឹងបញ្ជូនសម្ភារបម្រើឱ្យការបោះឆ្នោតទៅដល់គណៈកម្មាធិការឃុំសង្កាត់រៀបចំការបោះឆ្នោត។ ដោយឡែកនៅខេត្តដែលជាប់សមុទ្រ គឺអាចនឹងរង់ចាំមើលអាកាសធាតុអំណោយផលសិនទើបបញ្ជូនទៅតាមគណៈកម្មាធិការឃុំសង្កាត់រៀបចំការបោះឆ្នោត។

លោក ហង្ស ពុទ្ធា បានប្រាប់ដូច្នេះថា៖ «ខេត្តជាប់មាត់សមុទ្រ បានដឹកទៅដល់អស់ហើយ ប៉ុន្តែពីខេត្តបញ្ជូនទៅគណៈកម្មាធិការឃុំសង្កាត់រៀបចំការបោះឆ្នោត គឺត្រូវរង់ចំាពេលវេលា និងទឹកសមុទ្រល្អ ដែលជាខេត្តដែលមានប្រជាពលរដ្ឋរស់នៅតាមកោះ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក