ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឃាត់ខ្លួនបុរសម្នាក់ទៅតុលាការដែលបន្លំធ្វើជាអ្នកសារព័ត៌មានដើរឆបោកប្រាក់ពីថ្នាក់ដឹកនាំអង្គភាពស្ថាប័នរដ្ឋ

ភ្នំពេញ៖ អាជ្ញាធរបានឃាត់ខ្លួនបុរសម្នាក់ដែលបន្លំជាសារព័ត៌មានមកពីបណ្តាសារព័ត៌មានផ្សេងៗដើម្បីជម្រិតទារប្រាក់ពីថ្នាក់ដឹកនំាតាមអង្គភាពស្ថាប័នរដ្ឋនានា។ ជនសង្ស័យត្រូវបានអាជ្ញាធរឃាត់ខ្លួន ក្រោយពីមានពាក្យបណ្តឹងព្រហ្មទណ្ឌពីបទ ក្លែងបន្លំធ្វើជាបុគ្គលិករបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។

ជនសង្ស័យ មូល រតនៈ បានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តបទល្មើសខាងលើពិតប្រាកដមែន ពោលខ្លួនចាប់ផ្តើមប្រព្រឹត្តអំពើនេះចាប់តាំងពីឆ្នាំ២០២១ មកម្ល៉េះ។ បន្ថែមពីនោះក៏ធ្លាប់បានក្លែងបន្លំជាអ្នកសារព័ត៌មានមកពីបណ្តាសារព័ត៌មានផ្សេងៗ ជាច្រើនផងដែរក្នុងគោលបំណងឆបោកប្រាក់។

ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) មានការសោកស្តាយជាខ្លាំងក្រោយពីទទួលបានព័ត៌មានថាឈ្មោះ មូល រតនៈ ភេទប្រុស អាយុ ៣០ឆ្នាំ ដែលមានមុខរបរនិពន្ធនាយកកាសែតសេនាបតីញូស៍ និងជាសមាជិករបស់ក្លិបអ្នកកាសែតកម្ពុជា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនលើបណ្តឹងបទល្មើសព្រហ្មទណ្ឌពីបទ ក្លែងបន្លំធ្វើជាបុគ្គលិករបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដើម្បីជម្រិតទារប្រាក់ពីថ្នាក់ដឹកនាំ តាមអង្គភាពស្ថាប័នរដ្ឋនានា។

ក.អ.ក សូមគាំទ្រនូវរាល់ចំណាត់ការរបស់សមត្ថកិច្ចចំពោះអ្នកសារព័ត៌មាន ជាពិសេសសមាជិក ក.អ.ក ដែលត្រូវបានរកឃើញថា ប្រព្រឹត្តល្មើសនឹងវិជ្ជាជីវៈ និងច្បាប់ ។

ក.អ.ក ក៏សូមអំពាវនាវជាថ្មីម្តងទៀតដល់សមាជិក សមាជិកាទាំងអស់ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកតម្កើងភាពថ្លៃថ្នូរ និងធានាដល់សេរីភាពសារព័ត៌មាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក