ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ប្រាប់ពលរដ្ឋអាចប្តឹងមកក្រសួងអំពីកន្លែងណាដែលអត់មានសេវាទូរសព្ទ

ភ្នំពេញ៖ តាមរយៈសារសំឡេងដែលផ្សាយក្នុងឆាណែលតេឡេក្រាមឯកសារមន្ត្រីសាធារណៈនាថ្ងៃទី១៩ ខែកក្កដា នេះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា លោក ជា វ៉ាន់ដេត បានប្រាប់ពលរដ្ឋបើទៅកន្លែងណាក៏ដោយបើអត់មានសេវាទូរសព្ទទេ អាចមកប្តឹងក្រសួងប្រៃសណីយ៍បានដើម្បីចាត់វិធានការលើក្រុមហ៊ុនទូរសព្ទនោះ។

លោក ជា វ៉ាន់ដេត បានថ្លែងឱ្យដឹងដូច្នេះថា៖«នៅទីណាក៏ដោយ បើអត់មានសេវាទូរសព្ទ អាចប្តឹងមកក្រសួង ក្រសួងនឹងហៅក្រុមហ៊ុន(ទូរសព្ទ)មក ហើយពេលនោះនឹងមើលឃើញទាំងអស់គ្នា»។

រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ លោក ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ក្រសួងបានចេញសេចក្តីប្រកាសអំពីគុណភាពសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត ដោយទុករយៈពេល៨ខែឱ្យក្រុមហ៊ុនធ្វើការកែលម្អ និងពង្រឹងគុណភាពសេវាទូរគមនាគមន៍របស់ខ្លួន។

លោក ជា វ៉ាន់ដេត អះអាងថា ចាប់ពីពេលនេះតទៅ ក្រសួងប្រៃសណីយ៍នឹងផាកវិន័យលើក្រុមហ៊ុនណាដែលមិនបានពង្រឹងគុណភាពសេវាទូរគមនាគមន៍របស់ខ្លួន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក